​គ្រូ​បង្វឹក​ថៃ៖ ​យើង​នឹង​ស៊ុត​ចូល​ឱ្យ​ច្រើន​គ្រាប់ ​ប៉ះ​ម៉ាឡេស៊ី​ល្ងាច​នេះ

ពាន​រង្វាន់ AFF Suzuki Cup 2018 ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជើង​ទី​២ ​រវាង​ក្រុម​ថៃ​និង​ម៉ាឡេស៊ី ​នឹង​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ល្ងាច​នេះ​ហើយ។ ខណៈ​ដែល​ជើង​ទី​១​កន្លង​ទៅ ក្រុម​ទាំង​ពីរ​នេះ​បាន​បញ្ចប់​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ។

មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម​លោក Milovan Rajevac ​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ថៃ ​បាន​និយាយ​ថា​៖ “ជើង​ទី​១​ទឹក​ដី​ម៉ាឡេស៊ី យើង​មិន​បាន​លេង​ការពារ​ទេ ប៉ុន្តែ​បរិយាកាស​នៅ Bukit Jalil ​ធ្វើ​ឱ្យ​យើង​លេង​មិន​ល្អ​ឡើយ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​នៅ​ថ្ងៃ​នេះ ជា​រឿង​ផ្សេង​១​ទៀត ​ព្រោះ​យើង​លេង​នៅ​ក្នុង​ផ្ទះ​របស់​យើង អ្នក​គាំទ្រ​ជា​ច្រើន​នឹង​គាំទ្រ​យើង។ យើង​នឹង​ស៊ុត​បញ្ចូល​ទី​ឱ្យ​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ឈ្នះ​ការ​ប្រកួត​នេះ”។

ដោយ​ឡែក ​លោក Tan Cheng Hoe ​គ្រូ​បង្វឹក​ក្រុម​ម៉ាឡេស៊ី​វិញ ​ក៏​និយាយ​ដែរ​ថា​ក្រុម​របស់​លោក ​មក​លេង​នៅ​ទឹក​ដី​ថៃ​នេះ មិន​មែន​មក​ចាញ់​នោះ​ទេ។ ពួកគេ​ចង់​បាន​ជ័យជម្នះ​ត្រលប់​ទៅ​ផ្ទះ​វិញ ​ដើម្បី​អ្នក​គាំទ្រ​ម៉ាឡេស៊ី​ទាំង​អស់ ​ដែល​លើក​ទឹក​ចិត្ត​ក្រុម​ទាំង​មូល៕ប្រភពFoxsportsasia

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT