Neymar ខ្សែប្រយុទ្ធឆ្នើមរបស់ PSG មិនមានវត្តមានក្នុងកម្មវិធី Ballon d’Or ឆ្នាំ២០១៨នេះឡើយ ប៉ុន្តែបែរជាមានមុខក្នុងការប្រកួតលេងហ្គេម Call Of Duty វគ្គ៤ទៅវិញ។
ក្នុងពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨នេះ Neymar ធ្លាក់ដល់ចំណាត់ថ្នាក់ទី១២ឯណោះ ដោយនៅក្រោមទាំង Kane និង Varane ដែលជាខ្សែការពារទៀត។ ដូច្នេះហើយ បានជារូបគេសម្រេចចិត្តមិនចូលរួមពានរង្វាន់ខាងលើឡើយ ហើយបែរជាទៅលេង Streaming Game ជាមួយមិត្តភក្ដិដទៃទៀតទៅវិញ។ ក្នុងការលេងហ្គេមនេះដែរ គេសង្កេតឃើញថា Neymar នៅតែធ្វើបានល្អដដែល មិនចាញ់ការលេងបាល់ទាត់ឡើយ។
ការលេងហ្គេមនេះដែរ Neymar ក៏ចូលចិត្តលេងហ្គេម១ប្រភេទទៀតដែរ គឺ PUBG ។ ប្រភពបានបញ្ជាក់ថាស្ថាប័នហ្គេម PUBG នេះ បានផ្ដល់សេវាពិសេសមួយសម្រាប់ Neymar ដើម្បីលេងខុសពីPlayers ដទៃ៕ប្រភពFoxsportsasia