Jose ៖ បើ​ទោះ​ជា​អ្នក​ស្អប់​ខ្ញុំ ប៉ុន្តែ​ត្រូវ​លេង​ឱ្យ​អស់​សមត្ថភាព​

Jose Mourinho ​បាន​ផ្ដាំ​ទៅ​កូន​ក្រុម​ទាំង​អស់​ថា ​ត្រូវ​លេង​ឱ្យ​អស់​ពី​សមត្ថភាព​ក្នុង​ការ​ប្រកួត​ទល់​ក្រុម Arsenal ​បើ​ទោះ​ជា​ពួកគេ​ស្អប់​លោក​ក៏​ដោយ។

៤​ថ្ងៃ​មុន ​លោក Jose ​បាន​និយាយ​ទៅ​កាន់​កូន​ក្រុម​ទាំង​អស់​ពី​ការ​លេង​ឱ្យ​អស់​ពី​សមត្ថភាព ​និង​រក្សា​ភាព​ជា​អាជីព​របស់​ពួកគេ។ ដោយ​ក្នុង​ន័យ​នេះ គឺ​ចង់​ឃើញ​ក្រុម​កីឡាករ​បិសាច​ក្រហម ​មាន​ទំនុក​ចិត្ត ​និង​ប្រឹងប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ខ្លួន ជា​ជាង​ការ​លេង​ដោយ​គ្រាន់​តែ​រួច​ពី​ប្រកួត​។

​បន្ថែម​ពី​លើ​នេះ​ដែរ ​អ្នក​ចាត់ការ​ខាង​លើ​ក៏​ផ្ដាំ​ទៅ​កូន​ក្រុម​មុន​ប៉ះ Arsenal ​យប់​នេះ​ដែរ​ថា​៖ “ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ ដូច​ដែល​អ្នក​រាល់​គ្នា​បាន​ឃើញ​ស្រាប់​នា​ប៉ុន្មាន​ប្រកួត​មក​នេះ ​ពួកគេ​មិន​ចាញ់​ឡើយ។ យើង​ត្រូវ​លេង​ឱ្យ​អស់​ពី​សមត្ថភាព​ទើប​អាច​ឈ្នះ​ការ​ប្រកួត​នេះ​បាន ​ហើយ​ខ្ញុំ​ចង់​ឃើញ​បិសាច​ក្រហម​លេង​ដោយ​ទំនុក​ចិត្ត និង​ប្រឹងប្រែង ​បើ​ទោះ​ជា​កីឡាករ​ខ្លះ​មិន​ចូល​ចិត្ត​ខ្ញុំ​ក៏​ដោយ”៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT