Barca ទទួលបានភ្លើងបៃតងពី Olmo ក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន ចំណែកការពិភាក្សាកំពុងបន្តជាមួយក្លឹប

Barcelona បានបង្ហាញទំនុកចិត្តថាពួកគេនឹងអាចទទួលបានកិច្ចព្រមព្រៀងសម្រាប់ Dani Olmo នៅប៉ុន្មានថ្ងៃខាងមុខនេះ ដោយពេលនេះពួកគេប្រហែកជាខកខានលើកីឡាករ Nico Williams។ អ្វីៗហាក់ដូចជាកំពុងដើរក្នុងទិសដៅដ៏ត្រឹមត្រូវជាមួយកីឡាករវ័យ ២៦ឆ្នាំ រូបនេះ។

បន្ទាប់ពី Barcelona បានដាក់សំណើលើកទីពីរ ទៅកាន់ក្លឹប RB Leipzig ដែលរួមបញ្ចូលការបន្ថែមប្រាក់ចំនួន ៧លានអឺរ៉ូ ក្នុងការផ្តល់ជូនរបស់ពួកគេ ឥឡូវនេះអ្នកកាសែតដ៏ល្បីឈ្មោះ Fabrizio Romano បានរាយការណ៍ថា Olmo មានឆន្ទៈទទួលយកលក្ខខណ្ឌក្នុងការផ្តល់ជូនពី Barcelona។ ការពិភាក្សារវាង Barcelona និង Leipzig កំពុងបន្តនៅពេលនេះ ដោយ Olmo ផ្តល់អាទិភាពដល់ការផ្លាស់ប្តូរទៅកាន់ Catalonia លើជម្រើសសំណើរផ្សេងទៀត។

  ដោយការពិតទៅ បញ្ហាសំខាន់សម្រាប់ Barcelona គឺប្រហែលមិនមែនស្វែងរកកិច្ចព្រមព្រៀងជាមួយ Leipzig ទេ ប៉ុន្តែការស្វែងរកវិធីដើម្បីចុះឈ្មោះ Olmo ចូលទៅក្នុងក្រុមនោះទេ ទើបជាបញ្ហាធំ។ ទោះបីជា Barcelona ធ្លាប់បានអះអាងថាហិរញ្ញវត្ថុរបស់ពួកគេគឺស្ថិតនៅក្នុងកន្លែងដើម្បីចាប់ផ្តើមការចុះហត្ថលេខានៅដើមទីផ្សារដោះដូរកីឡាករក៏ដោយ មួយខែក្រោយមក មិនទាន់មានព័ត៌មានណាមួយស្តីពីកិច្ចព្រមព្រៀងណាមួយចេញពីជាផ្លូវការនោះទេ ហើយក៏មិនមានសញ្ញាក្នុងការលក់ណាមួយដែលជាដុំកំភួននៅឡើយដែរ ៕

ប្រភព​ បរទេស

  • Barca ទទួលបានភ្លើងបៃតងពី Olmo ក្នុងលក្ខខណ្ឌផ្ទាល់ខ្លួន ចំណែកការពិភាក្សាកំពុងបន្តជាមួយក្លឹប