Henry ​ដឹក​នាំ Monaco ​ស្គាល់​ឈ្នះ​ជា​ថ្មី ​និង​ឡើង​ផុត​តំបន់​កាត់​ចោល

Thierry Henry ​បាន​ដឹក​នាំ​ក្រុម Monaco ​ស្គាល់​ជ័យជម្នះ​ជា​លើក​ទី​២​ក្នុង​លីគ​បារាំង​ហើយ ​ដោយ​ឈ្នះ​ក្រុម ​Amiens ​ក្នុង​លទ្ធផល ​២-០។

ជ័យជម្នះ​នេះ​ដែរ ​ក៏​បាន​នាំ​ក្រុម Monaco ​រួច​ផុត​ពី​តំបន់​កាត់​ចោល​ផង​ដែរ។ ដោយ​មាន​១៣​ពិន្ទុ ​ប៉ុន្តែ​មាន​គ្រាប់​ចំណេញ​ច្រើន​ជាង​ក្រុម Dijon ​។ យ៉ាងណាមិញ ​ការ​ឡើង​ផុត​នេះ​ក៏​មិន​ទាន់​ធានា​ដល់​ក្រុម​ទាំង​មូល​ដែរ ព្រោះ​ថា​ការ​ប្រកួត​នៅ​ច្រើន​ទៀត ​ហើយ​ពួកគេ​ទើប​តែ​មាន​១៣​ពិន្ទុ​​ដូច​ក្រុម​ដទៃ​ក្នុង​តំបន់​កាត់​ចោល​ដែរ។

Henry ​ក្រោយ​ពី​ទទួល​បាន​ជ័យជម្នះ​លើក​ទី​២​ក្នុង​លីគ​នេះ ​បាន​និយាយ​ដែរ​ថា​ក្រុម​ទាំង​មូល​ចាប់​ផ្ដើម​លេង​បាន​ល្អ​ឡើង​វិញ ​ហើយ​យល់​ពី​អ្វី​ដែល​លោក​ដឹក​នាំ។ ការ​ប្រកួត​នៅ​សល់​ច្រើន​ទៀត ដូច្នេះ​រំពឹង​ថា​ពួកគេ​នឹង​ធ្វើ​បាន​កាន់​តែ​ល្អ ​ហើយ​យល់​ចិត្ត​គ្នា​កាន់​តែ​ខ្លាំង​ឡើង​បន្ថែម​ទៀត៕ប្រភពDailyMail

  • Henry ​ដឹក​នាំ Monaco ​ស្គាល់​ឈ្នះ​ជា​ថ្មី ​និង​ឡើង​ផុត​តំបន់​កាត់​ចោល