ក្រុមបាល់ទាត់ Manchester City បានយកឈ្នះលើក្រុម Watford ២-១ នាការប្រកួតលីគកំពូលអង់គ្លេស ដើម្បីរក្សាកំណត់ត្រាឈ្នះ ហើយឈរកំពូលតារាងបន្ដទៀត។
២គ្រាប់យក៣ពិន្ទុខាងលើរបស់ក្រុម Man City ធ្វើបានសម្រេចដោយ Leroy Sane និង Riyad Mahrez ខណៈដែល១គ្រាប់របស់ Watford វិញ ធ្វើបានសម្រេចដោយ Abdoulaye Doucoure។ នេះជាជ័យជម្នះជាប់ៗគ្នាហើយសម្រាប់ក្រុមរបស់លោក Pep ហើយក៏បានធ្វើឱ្យពួកគេកំពុងឈរនៅកំពូលតារាងលីគអង់គ្លេស មាន៥ពិន្ទុដាច់ពីក្រុមលេខ២ Liverpool ផងដែរ។
យ៉ាងណាមិញ លោក Pep Guardiola អ្នកចាត់ការក្រុមមេឃខៀវបានមើលឃើញថាការប្រកួតនេះ ក្រុម Man City នៅមានកំហុសច្រើននៅចុងម៉ោងដែលធ្វើឱ្យ Watford រកគ្រាប់បាល់បាន១គ្រាប់វិញ។ ដូច្នេះហើយ ប្រកួតក្រោយៗទៀត ពួកគេត្រូវរក្សាទម្រង់លេងឱ្យល្អគ្រប់៩០នាទីពេញតែម្ដង៕ប្រភពDailyMail