បឹងកេត ចាប់ផ្តើមក្រាលស្មៅធម្មជាតិមានគុណភាពខ្ពស់លើទីលានបាល់ទាត់របស់ខ្លួនហើយ

នាថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៨នេះ បើតាមការឱ្យដឹងពីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ ( CNCC ) បានបង្ហាញពីការចាប់ផ្តើមក្រាលស្មៅធម្មជាតិលើទីលានបាល់ទាត់របស់កីឡដ្ឋានបឹងកេត ដែលបានចាប់ផ្តើមការសាងសង់តាំងពីពាក់កណ្តាលខែតុលាកន្លងមក។

នៅក្នុងអត្ថបទដដែលនោះបានបង្ហាញថា ស្មៅដែលប្រើប្រាស់ក្នុងការសាងសង់កីឡដ្ឋាននេះ គឺជាប្រភេទស្មៅ ធម្មជាតិ និងមានគុណភាពដូចទៅនឹងស្មៅរបស់កីឡដ្ឋានក្លិប Buriram United ខណៈដែល អាចដំណើរការហ្វឹកហាត់ជាស្ថាពរនៅអំឡុងខែមករា ឆ្នាំ២០១៩ ខាងមុខ ។

តាមការបញ្ជាក់ពីប្រធានក្លិប លោកស្រី ពុធ ធីតា ថាទាំងតម្លៃស្មៅ និងដំណើរការក្រាលសរុបទឹកប្រាក់អស់ប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT