លោក Jurgen Klopp អ្នកចាត់ការក្រុម Liverpool ត្រូវបានសហព័ន្ធបាល់ទាត់អង់គ្លេស FA ពិន័យ ក្រោយពីលោកបានរត់ទៅអបអរគ្រាប់បាល់ជ័យជម្នះជាមួយកីឡាករនៅក្នុងទីលានប្រកួត។
Liverpool បានយកឈ្នះលើក្រុម Everton ក្នុងលទ្ធផល ១-០ នាការប្រកួតកន្លងទៅ។ ១គ្រាប់ជ័យជម្នះនេះដែរ ធ្វើបានសម្រេចដោយ Origi នៅចុងម៉ោងទៅហើយ ដែលធ្វើឱ្យលោក Klopp សប្បាយចិត្តជាខ្លាំង រហូតរត់ទៅអបអរជាមួយកីឡាករក្នុងទីលាន។ ដោយការធ្វើដូច្នេះ គឺខុសពីច្បាប់របស់ FA ហើយ ព្រោះពួកគេហាមមិនឱ្យអ្នកចាត់ការរត់ទៅអបអរក្នុងទីលាននោះទេ។
ចំពោះការពិន័យនោះដែរ មិនធ្ងន់ធ្ងរដល់ថ្នាក់មិនឱ្យបញ្ជាក្រុមនោះទេ ដោយគ្រាន់តែត្រឹមពិន័យជាប្រាក់ប៉ុណ្ណោះ។ យ៉ាងណាមិញលោក Klopp ក៏មានសិទ្ធិក្នុងការតវ៉ាផងដែរ រហូតមានពេលរហូតដល់ល្ងាចថ្ងៃព្រហស្បតិ៍ឯណោះ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ខាងលើ ក៏បាននិយាយសុំទោសចំពោះទង្វើនេះដែរ។ ដោយលោកបញ្ជាក់ថាដោយសារសប្បាយចិត្តពេក ទើបធ្វើដូច្នេះ៕ប្រភពDailyMail