Lionel Messi រកបានគ្រាប់បាល់មួយគ្រាប់ ខណៈដែលអាហ្សង់ទីនបានយកឈ្នះកាណាដាក្នុងលទ្ធផល ២-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa América ២០២៤ កាលពីថ្ងៃអង្គារ ជាមួយនឹងការស៊ុតបញ្ចូលទីនៅនាទីទី៥១ របស់គាត់ធ្វើឱ្យគាត់ឡើងទៅចំណាត់ថ្នាក់ទី២ ក្នុងបញ្ជីអ្នកស៊ុតបញ្ចូលទីអន្តរជាតិច្រើនបំផុតគ្រប់ពេលវេលា បន្ទាប់ពី Cristiano Ronaldo។ អតីតកីឡាកររបស់ Barcelona រូបនេះសង្ឃឹមថានឹងកាន់តែខិតជិតកីឡាករព័រទុយហ្គាល់បន្ថែមទៀតនៅប្រកួតក្រោយ ដោយរង់ចាំការប្រកួតរវាងអ៊ុយរូហ្គាយ និងកូឡុំប៊ីក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Hard Rock ក្នុងទីក្រុង Miami Gardens នៅថ្ងៃអាទិត្យ ទី១៤ ខែកក្កដា។
តើពេលនេះ Messi និង Cristiano Ronaldo រកបានប៉ុន្មានគ្រាប់ហើយសម្រាប់ជម្រើសជាតិ?
បន្ទាប់ពី Julián Álvarez បានបើកការស៊ុតបញ្ចូលទីនៅពាក់កណ្តាលតង់ទីមួយ Messi បានទាត់បាល់បំប៉ោងសំណាញ់ទីនៅដើមតង់ទីពីរ ដែលធ្វើឱ្យគាត់តាមស្មើជាមួយខ្សែប្រយុទ្ធអ៉ីរ៉ង់ Ali Daei ដែលរកបាន ១០៩ គ្រាប់សម្រាប់ជម្រើសជាតិ។ មានតែ Ronaldo ទេដែលបានស៊ុតបញ្ចូលទីបាន ១៣០គ្រាប់ ក្នុង ២១២ប្រកួត សម្រាប់ប្រទេសព័រទុយហ្គាល់។ ដូច្នេះកីឡាករអាហ្សង់ទីនមាន ២១គ្រាប់ តាមពីក្រោយ Cristiano Ronaldo ប៉ុន្ដែបានលេងតិចជាង ៣៦ ប្រកួត ទោះបីជាពេលនេះ គាត់មានអាយុ ៣៧ឆ្នាំហើយក៏ដោយ ។
គ្រាប់បាល់ ១០៩គ្រាប់ របស់ Messi ដោយគាត់បានចូលលេងចំនួន ១៨៦ប្រកួត ហើយគាត់នៅមានឱកាសមួយបន្ថែមទៀតដើម្បីដណ្តើមយកចំណាត់ថ្នាក់លេខ២ ដោយខ្លួនឯងនៅក្នុងការប្រកួតបច្ចុប្បន្ននៅសហរដ្ឋអាមេរិក។ អាហ្សង់ទីននឹងស្គាល់គូប្រកួតចុងក្រោយរបស់ពួកគេនៅពេលក្រោយថ្ងៃពុធបន្ទាប់ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកទីពីររវាងអ៊ុយរូហ្គាយនិងកូឡុំប៊ី។
គួរបញ្ជាក់ផងដែរ Ronaldo បានចូលរួមក្នុងព្រឹត្តិការណ៍ Euro ២០២៤ ក្នុងពេលតែមួយជាមួយ Messi នៅ Copa America ២០២៤ ប៉ុន្តែគាត់បានបរាជ័យក្នុងការបន្ថែមចំនួនគ្រាប់បាល់សរុបរបស់គាត់សម្រាប់ព័រទុយហ្គាល់ ខណៈដែលពួកគេត្រូវបានធ្លាក់ចេញពីពានរង្វាន់មួយនេះក្រោមថ្វីជើងបារាំងក្នុងវគ្គ ១/៤ ផ្តាច់ព្រ័ត្រ។
តើ ២-៣ ឆ្នាំខាងមុខនេះ Messi អាចបំបែកកំណត់ត្រារបស់ Ronaldo បានទេ ក្នុងនាមជាកីឡាករដែលរកគ្រាប់បាល់ច្រើនបំផុតសម្រាប់ជម្រើសជាតិ មុនពួកគាត់ទាំងពីរចូលនិវត្តន៍ពីបាល់ទាត់?
ប្រភព បរទេស