មានអី Marseille ល្អតើ! Mason Greenwood ជិតបានទៅលេងនៅបារាំងហើយក្នុងតម្លៃផ្ទេរ ២៥លានអឺរ៉ូ

យោងតាមសារព័ត៌មាន Fabrice Hawkins បានឱ្យដឹងថា ក្លឹបបិសាចក្រហម Manchester United និង Marseille កំពុងចរចារតម្លៃផ្ទេរកីឡាករ Mason Greenwood ដែលមានអាយុ ២២ឆ្នាំ។ ក្លឹប Premier League កំពុងតែបញ្ជាថ្លៃចំនួន ២៥លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់សម្រាប់អតីតកីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ ដើម្បីចាកចេញពី Old Trafford នៅរដូវក្តៅនេះ។

OM កំពុងនាំមុខការប្រណាំងប្រជែងដើម្បីចុះហត្ថលេខាលើ Greenwood នៅរដូវក្តៅនេះ។ Manchester United បានច្រានចោលការទាក់ទងពីក្រុម Lazio ដើម្បីចូលរួមជាមួយ Roberto De Zerbi ដែលទើបតែងតាំងថ្មីនៅកីឡដ្ឋាន Stade Vélodrome, នេះបើតាម Foot Mercato រាយការណ៍។ ក្លឹបដែលមានមូលដ្ឋាននៅ Serie A មានការដេញថ្លៃដែលមានតម្លៃ ២០លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ។

គួររំលឹកផងដែរថា Greenwood ត្រូវបាន Getafe ខ្ចីជើង និងទទួលបានជោគជ័យនៅ La Liga កាលពីរដូវកាលមុន ដោយស៊ុតបញ្ចូលទីបាន ៨គ្រាប់ និងបញ្ជូនបាល់បាន ៦ដង (assists)។ Manchester United មិនចង់ធ្វើការជាមួយក្រុមកីឡាករវ័យ ២២ឆ្នាំឡើងវិញនៅ Carrington នោះទេ បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភ បំពាន និងចូលរួមក្នុងអាកប្បកិរិយាគ្រប់គ្រង និងបង្ខិតបង្ខំ។ ការចោទប្រកាន់ទាំងនេះក្រោយមកត្រូវបានទម្លាក់ចុះវិញនៅឆ្នាំ ២០២៣ ។

ប្រភព បរទេស

  • មានអី Marseille ល្អតើ! Mason Greenwood ជិតបានទៅលេងនៅបារាំងហើយក្នុងតម្លៃផ្ទេរ ២៥លានអឺរ៉ូ