ក្រុមព័រទុយហ្គាល់ ហាក់ដូចជាមិនទទួលស្គាល់លទ្ធផលប្រកាសពានរង្វាន់ Ballon d’Or ឆ្នាំ២០១៨ ដែលបានទៅលើកីឡាករ Luka Modric នោះទេ។
គ្រាន់តែការប្រកាសម្ចាស់ពានរង្វាន់ផ្លូវការភ្លាម ពួកគេបានបង្ហោះរូបភាព Ronaldo ១សន្លឹក និងបាននិយាយ១ឃ្លាថា “យើងដឹងគ្រប់យ៉ាងទៅហើយ ” ថាអ្នកល្អជាងគេបំផុតគឺ Ronaldo របស់ព័រទុយហ្គាល់។ ការបញ្ជាក់ដូច្នេះ អាចត្រូវបានគេយល់ថា ក្រុមព័រទុយហ្គាល់ មិនពេញចិត្តចំពោះលទ្ធផលនៃការប្រកាសអ្នកឈ្នះនោះទេ។
រំលឹកថា Ballon d’Or ឆ្នាំនេះ Modric បានឈ្នះគេដាច់តែម្ដង។ ដោយឡែក Ronaldo វិញ ទទួលបានត្រឹមលេខ២ប៉ុណ្ណោះ ហើយ Messi ឯណោះធ្លាក់ដល់លេខ៥។ ចំណាត់ថ្នាក់លេខ៣ ដែលទទួលបានការគាំទ្រច្រើននោះ គឺ Griezmann និងលេខ៤ បានទៅលើ Mbappe ៕