Luka Modric ​ជា​ម្ចាស់​ពាន Ballon d’Or ​ឆ្នាំ​២០១៨ ​បញ្ចប់​កំណត់ត្រា Messi ​និង Ronaldo ​

ខ្សែ​បម្រើ Luka Modric ​បាន​ក្លាយ​ជា​កីឡាករ​ថ្មី ​ឈ្នះ​ពាន​រង្វាន់ Ballon d’Or ​ឆ្នាំ​២០១៨ ​បំបែក​កំណត់ត្រា​របស់ Lionel Messi ​និង Cristiano Ronaldo ​។

១០​ឆ្នាំ​ចុង​ក្រោយ​នេះ ​ពាន​រង្វាន់​កីឡាករ​ល្អ​ខាង​លើ ​មាន​តែ Messi ​និង Ronaldo  ​ប៉ុណ្ណោះ​ដែល​ចែក​គ្នា​ឈ្នះ​ម្ដង​ម្នាក់។ ​ប៉ុន្តែ​រជ្ជកាល​នោះ ​បាន​បញ្ចប់​នៅ​ឆ្នាំ​២០១៨​នេះ​ហើយ ​ដោយ Modric ​ជា​អ្នក​បំបែក​វា​បាន។ កីឡាករ​ឆ្នើម​របស់​ក្រូអាត​រូប​នេះ ​ជួយ​ឱ្យ​ក្រុម Real Madrid ​ឈ្នះ UEFA Champions League ​៣​ឆ្នាំ​ជាប់​គ្នា ​និង​ជួយ​ក្រូអាត​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ World Cup 2018 ​ថែម​ទៀត​ផង។

លទ្ធផល​ជា​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​នោះ គឺ Luka Modric ​បាន​៧៥៣​ពិន្ទុ​នៅ​លេខ​១​ ​Ronaldo ​បាន​៤៧៦​ពិន្ទុ​នៅ​លេខ​២ ​Griezmann ​មាន​៤១៤​ពិន្ទុ​លេខ​៣ Mbappe ​មាន​៣៤៧​ពិន្ទុ​នៅ​លេខ​៤ និង​កីឡាករ​ឆ្នើម​ Messi ​មាន​២៨០​ពិន្ទុ​នៅ​លេខ​៥៕ប្រភពDailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT