គ្រូបង្វឹកនិយាយអ្វីខ្លះ ក្រោយវៀតណាម ឈ្នះ ហ្វីលីពីន នៅក្រៅទឹកដី ២-១ នៅ Suzuki Cup ?

កាលពីរាត្រីថ្ងៃអាទិត្យ ទី ២ ខែ ធ្នូ ឆ្នាំ ២០១៨ ម្សិលមិញ ក្រុមជម្រើសជាតិវៀតណាម បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ដោយលទ្ធផល ២ ទល់នឹង ១ ជាហេតុនាំឱ្យពួកគេមានសង្ឃឹមខ្ពស់ក្នុងការត្រឡប់ទៅត្រៀមខ្លួនក្នុងទឹកដី សម្រាប់ជើងទីពីរ ។ក្រោយចប់ការប្រកួត គ្រូបង្វឹករបស់ក្រុមម្ចាស់ផ្ទះ លោក Sven-Göran Eriksson បានថ្លែងថា ” យើងពិតជាជួបក្រុមខ្លាំងមែន ដូចនេះវាមានចំណុចល្អផង និងអាក្រក់ផងក្នុងការលេង ។ ជាការពិតខ្ញុំមិនសប្បាយចិត្តចំពោះលទ្ធផលថ្ងៃនេះទេ តែយើងនៅសល់១ប្រកួតទៀត ហើយខ្ញុំជឿជាក់ថាយើងនៅតែអាចយកឈ្នះវៀតណាមនៅទឹកដីរបស់ពួកគេ ដើម្បីទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រ ” ។

រីឯលោក Park Hang-seo គ្រូបង្វឹកវៀតណាមវិញ ” ខ្ញុំសប្បាយចិត្តចំពោះកីឡាករដែលពួកគេមិនបោះបង់ការតស៊ូពេញការប្រកួត នេះគឺមិនមែនជាប្រកួតល្អបំផុតឡើយ ពួកយើងនឹងកែលម្អក្នុងការទាត់បញ្ចូលទី ដើម្បីត្រៀមខ្លួនសម្រាប់ជើងទីពីរ ” ។

គួររំលឹកថា នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១នេះ ម៉ាឡេស៊ី ស្មើគ្នាជាមួយ​ ថៃ ០-០ ខណៈដែលក្រុមទាំងពីរត្រូវប្រកួតម្តងទៀតនៅថ្ងៃទី ៥ ក្នុងទីក្រុងបាងកក ស្របពេលដែលវៀតណាម នឹងត្រូវត្រៀមទទួលស្វាគមន៍ហ្វីលពីន នៅថ្ងៃទី ៦ ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT