ខ្សែការពារថ្លៃជាងគេ Van Dijk ថាខ្លួនមិនខ្វល់ថានរណាលេងឱ្យក្រុម Real Madrid ឡើយ សំខាន់រូបគេមិនខ្លាច ហើយក៏មិនខ្វល់ខ្វាយច្រើនដែរ។
Dijk បានចូលរួមជាមួយក្រុម Liverpool ក្នុងតម្លៃខ្លួនជាខ្សែការពារថ្លៃ ៨៥លានអឺរ៉ូ កាលពីខែធ្នូឆ្នាំ២០១៧កន្លងទៅ។ ការមកដល់ក្រុមហង្សក្រហមនេះ រូបគេបានជួយការពារក្រុមនេះមិនឱ្យគេស៊ុតចូលបាន៩ប្រកួត ក្នុងការប្រកួត២១ប្រកួត។ កីឡាករជម្រើសជាតិហុល្លង់រូបនេះ បាននិយាយថាខ្លួនរំពឹងខ្ពស់ថានឹងអាចឈ្នះពាន Champions League បាននៅរដូវកាលនេះ។
“ខ្ញុំដូចជាមិនខ្វល់ថានរណាលេងឱ្យ Real Madrid ទេ។ នេះជាការប្រកួតធំ ដូច្នេះមិនប្លែកទេដែលទាល់តែកីឡាករល្អទើបអាចឡើងដល់វគ្គនេះ។ ពួកគេល្អគ្រប់តំបន់ មិនថានរណានោះទេ ប៉ុន្តែយើងក៏អាចធ្វើបានដែរ។ ខ្ញុំជឿជាក់ថាការប្រកួតនៅថ្ងៃស្អែក នឹងក្លាយជាការប្រកួតដ៏ជក់ចិត្តមួយ”។ សម្ដីរបស់អតីតកីឡាករ Southampton ៕ប្រភព៖ MACAR