ក្លឹប PSG បានបញ្ចប់កំណត់ត្រាឈ្នះរហូតក្នុងលីគរបស់ខ្លួនហើយ ដោយលេងបានត្រឹមស្មើក្រុមBordeaux ២-២ ប៉ុណ្ណោះនាការប្រកួតកាលពីយប់មិញនេះ។មិនត្រឹមតែលេងបានត្រឹមស្មើនេះទេ ក្រុមកំពូលតារាងនៅលីគបារាំងនេះ ក៏នឹងត្រូវអវត្តមានខ្សែប្រយុទ្ធសំខាន់ Neymar ផងដែរក្នុងការប្រកួតបន្ទាប់ ព្រោះរូបគេរងរបួសប្រកួតយប់មិញនេះ។ Neymar រកបាន១គ្រាប់ ក្នុងការប្រកួតនេះ ប៉ុន្តែនៅនាទី៥៧ ក៏ត្រូវប្ដូរចេញ ខណៈដែល Tuchel កំពុងកើតក្ដីបារម្ភតែម្ដង។
អ្នកចាត់ការខាងលើបាននិយាយបន្ដទៀតថា៖ “Neymar មិនមែនរបួសខ្លាំងប៉ុន្មានទេ ប៉ុន្តែគាត់ត្រូវតាមដានបន្ដទៀត។ គាត់របួសញឹកញាប់ យើងត្រូវឱ្យគាត់សម្រាកគ្រប់គ្រាន់ ដើម្បីជាសះស្បើយ១០០%។ ខ្ញុំនឹងតាមដានមើលគាត់ឱ្យច្បាស់ ដើម្បីប្រាកដថាប្រកួតរបស់គាត់បន្ទាប់ នឹងមិនមានរបួសទៀតទេ”។
PSG រដូវកាលនេះ លេង១៤ប្រកួតកន្លងមក ឈ្នះទាំង១៤ប្រកួតតែម្ដង ប៉ុន្តែទើបតែយប់មិញនេះពួកគេលេងបានត្រឹមស្មើក្រុម Bordeaux ២-២ នេះ បញ្ចប់កំណត់ត្រាឈ្នះរហូតនេះតែម្ដង៕ប្រភពDailyMail