សុខ ធី ​ត្រូវ​សហព័ន្ធ​កីឡា​ប្រដាល់​កម្ពុជា ​ពិន័យ​៦​ខែ ​មិន​ឱ្យ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស

អ្នក​ប្រដាល់​វ័យ​ក្មេង សុខ ធី ​ត្រូវ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​ពិន័យ​៦​ខែ ​មិន​ឱ្យ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ស្រុក ឬ​មាន​ការ​ប្រកួត​នៅ​ក្នុង​ស្រុក​អ្វី​នោះ​ទេ។

មិន​ត្រឹម​តែ​ពិន័យ​កីឡាករ​នេះ​ទេ ​ដោយ​សូម្បី​តែ​គ្រូ​បង្វឹក សាន សៅយ៉ាន់ ​ក៏​ត្រូវ​ពិន័យ​៦​ខែ ​មិន​ឱ្យ​ធ្វើ​អាជ្ញាកណ្ដាល​ដឹក​នាំ​ការ​ប្រកួត​ផង​ដែរ។ ការ​ពិន័យ​យ៉ាង​ធ្ងន់​នេះ​ដែរ ធ្វើ​ឡើង​ដោយសារ​តែ សុខ ធី ​សម្រេច​ចាកចេញ​ពី​ការ​ប្រកួត​ពានរង្វាន់​អន្តរជាតិ​កំពូល​អ្នកប្រយុទ្ធ​កណ្តាប់​ដៃដែក​ ISI PALM រដូវកាលទី៣ ​ព្រោះ​រូបគេ​មិន​ព្រម​ទទួល​យក​លទ្ធផល​របស់​សហព័ន្ធ​កាត់​ក្ដី​បាន។

ក្រោយ​ពី​សម្រេច​ចាកចេញ​ទៅ​នេះ​ដែរ ពាន​រង្វាន់​ខាង​លើ​ក៏​បាន​សម្រេច​យក​ ចាន់ ស៊ីណាត មក​ជំនួស​វិញ ​ដោយ​ព្រម​ទទួល​យក​លទ្ធផល​ចាញ់​កីឡាករ​ថៃ ធ្នូសឹកឡេក អ.ហ្វាន់មឿង៕

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT