ជំនួប London Derby បានបញ្ចប់ទៅដោយលទ្ធផលក្រុម Arsenal បានយកឈ្នះលើក្រុម Spurs ក្នុងលទ្ធផល ៤-២។
ក្នុងការប្រកួតនេះដែរ Aubameyang គឺជាអ្នករកបាន២គ្រាប់ម្នាក់ ប៉ុន្តែក៏ត្រូវអ្នកគាំទ្រខាងក្រុម Spurs មើលងាយផងដែរ។ ខាងសហព័ន្ធបាល់ទាត់អង់គ្លេស FA កំពុងចាត់វិធានការចំពោះរឿងខាងលើ ត្បិតអីវាជាការមើលងាយខ្លាំងសម្រាប់កីឡាករបាល់ទាត់។ ដោយឡែកខាង Spurs វិញ ក៏បានបញ្ចេញលិខិតមួយផងដែរ ដោយសរសេរថា រឿងមើលងាយដៃគូប្រកួត គឺជាការមិនអាចទទួលយកបាន ហើយអ្នកគាំទ្រម្នាក់នោះនឹងត្រូវពិន័យខ្លាំង រហូតដល់លែងឱ្យចូលមើលការប្រកួតតែម្ដង។
យ៉ាងណាមិញ គេក៏ត្រូវពិនិត្យមើលទៅលើកាយវិការរបស់កីឡាករផងដែរ ខ្លាចក្រែងកីឡាករជាអ្នកបញ្ចេញមុន ទើបអ្នកគាំទ្របោះសំបកចេញមកក្នុងទីលានតាមក្រោយ៕ប្រភពDailyMail