Spurs ​ត​កុងត្រា​ឱ្យ​ Pochettino ​ដល់​ឆ្នាំ​២០២៣ ​និង​ផ្ដល់​១០០​លាន​ផោន​ទិញ​កីឡាករ​ថ្មី

ក្រុម Spurs ​បាន​ត​កុងត្រា ឱ្យ​លោក Mauricio Pochettino ​ដឹក​នាំ​រហូត​ដល់​ឆ្នាំ​២០២៣ ​ហើយ​ថែម​ទាំង​ផ្ដល់​ប្រាក់​ប្រមាណ​១០០​លាន​ផោន ដើម្បី​ទិញ​ដូរ​កីឡាករ​ថែម​ទៀត។

កុងត្រា​ថ្មី​រយៈ​ពេល​៥​ឆ្នាំ​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​អ្នក​ចាត់ការ​អាហ្សង់ទីន​រូប​នេះ​ទទួល​បាន​៨,៥​លាន​ផោន​ក្នុង​មួយ​ឆ្នាំ។ ហើយ​គ្រូ​ជំនួយ​ទាំង​អស់​របស់​លោក​ក៏​ចុះ​កុងត្រា​ជាមួយ​គ្នា​នេះ​ដែរ។  Pochettino ​បាន​និយាយ​ក្រោយ​ចុះ​កុងត្រា​ថា​៖ “ខ្ញុំ​រីករាយ​ក្នុង​ការ​បន្ដ​ដឹក​នាំ​ក្រុម​នេះ​ទៀត។ គោលដៅ​ដូច​គ្នា ទើប​ធ្វើ​ឱ្យ​ខ្ញុំ​យល់​ព្រម​បន្ដ​នាំ Spurs ​ទៅ​កាន់​អនាគត​មួយ​ដែល​អ្នក​គាំទ្រ​គ្រប់​គ្នា​ចង់​បាន។ យើង​នឹង​ដឹក​នាំ​មួយ​នេះ​ឱ្យ​កាន់​តែ​ល្បី​ថែម​ទៀត​ជាមួយ​កីឡដ្ឋាន​ថ្មី​របស់​យើង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ”។

ជាមួយ​ទឹក​ប្រាក់​ទិញ​កីឡាករ​១០០​លាន​ផោន ​ត្រូវ​អ្នក​ចាត់ការ​ខាង​លើ​រំពឹង​ថា​នឹង​អាច​ទិញ​បាន​កីឡាករ​ល្អ​ៗ​មក​រួម​ក្រុម។ ​តួ​យ៉ាង​ដូចជា​បច្ចុប្បន្ន​នេះ ​ក្រុម​របស់​លោក​កំពុង​ដាក់​សំណើ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Martial ​របស់​ក្រុម Man Utd ​និង Zaha ​របស់​ក្រុម​         Crystal Palace ​ជា​ដើម។

អ្នក​ចាត់ការ​វ័យ​៤៦​ឆ្នាំ​ខាង​លើ​នេះ ​មាន​កំណត់ត្រា​ដឹក​នាំ​ក្រុម​តាំង​ពី​ឆ្នាំ​២០០៩​មក ​ដោយ​មាន​ដូចជា Espanyol ​Southampton ​និង Spurs ​នេះ​ឯង។ កំណត់ត្រា​ដឹក​នាំ Spurs ​តាំង​ពី​ឆ្នាំ​២០១៤​មក គឺ​២១៨​ប្រកួត ​ឈ្នះ​បាន​១២១​ប្រកួត ​ចាញ់​៤៧ ​ស្មើ​៥០​ប្រកួត៕ប្រភព៖ DailyMail

  • Spurs ​ត​កុងត្រា​ឱ្យ​ Pochettino ​ដល់​ឆ្នាំ​២០២៣ ​និង​ផ្ដល់​១០០​លាន​ផោន​ទិញ​កីឡាករ​ថ្មី