ក្រុមកាំភ្លើង Arsenal រកឃើញជ័យជម្នះលើកទី១៨នារដូវកាលនេះហើយ ក្រោយយកឈ្នះក្រុម Spurs ក្នុងលទ្ធផល ៤-២ នាការប្រកួតយប់មិញនេះ។លេងក្នុងដីខ្លួនឯង Arsenal ពិតជាលេងបានយ៉ាងមានទំនុកចិត្ត ក្រោយពី Pierre-Emerick Aubameyang រកគ្រាប់បាល់នាំមុខបាននៅនាទីទី១០។ ក្រោយពីនាំមុខនេះហើយ ភ្ញៀវ Spurs ហាក់ដូចជាលេងបានល្អជាងមុន និងមានឱកាសរកគ្រាប់បាល់បាន២គ្រាប់នាំមុខវិញ ដោយEric Dier នាទី ៣០ និង Harry Kane ប៉េណាល់ទី នាទី ៣៤។ ចប់វគ្គទី១ ក្រុម Arsenal ១-២ Spurs ។
ឈានចូលដល់វគ្គទី២ ក្រុមរបស់លោក Emery ដែលមានអ្នកគាំទ្រជួយស្រែងហ៊ោផងនោះ បានស្វែងរកគ្រាប់បាល់បានដល់ទៅ៣គ្រាប់ឯណោះ ដើម្បីយកឈ្នះ Spurs ៤-២ វិញ។ ដោយ៣គ្រាប់នៅវគ្គទី២នេះ ធ្វើបានដោយ Aubameyang នាទី៥៦ Alexandre Lacazette នាទី៧៣ និង Lucas Torreira នាទី៧៧។
ទទួលបាន៣ពិន្ទុនេះទៀត ធ្វើឱ្យក្រុមកាំភ្លើងធំមានកំណត់ត្រាមិនចាញ់សោះគ្រប់កម្មវិធី១៨ប្រកួតមកហើយ។ ដោយនៅលីគអង់គ្លេស Arsenal បានហក់ឡើងមកលេខ៤ក្នុងតារាងផងដែរ៕ប្រភពDailyMail