ច្រឹង ពលរដ្ឋ ត្រូវក្លឹប Buriram United បញ្ជូនមកកម្ពុជាវិញ ដើម្បីព្យាបាលរបួសសិន ក្រោយពីទៅតេស្ដនៅទីនោះ រកឃើញថារបួសមិនទាន់ជាសះស្បើយ។
បន្ទាប់ពីកីឡាករ ច្រឹង ពលរ័ត្ន បានទៅដល់ក្លឹបBuriram នាទឹកដីខេត្តបុរីរម្យ ប្រទេសថៃ នឹងទទួលបានការពិនិត្យរបួសជើងរបស់គាត់ពីសំណាក់គ្រូពេទ្យជំនាញរបស់ក្លឹប បានអោយឃើញថារបួសដាច់សរសៃពួរជង្គង់របស់ពលរត្ន័នៅមិនទាន់ជាសះស្បើយ100% ជាហេតុមិនអាចអោយគាត់ចូលរួមហ្វឹកហាត់ជាមួយក្លឹបBuriramបាននៅឡើយទេ។
ដូច្នេះខាងគ្រូពេទ្យជំនាញរបស់ក្លឹបBuriram បានអោយកីឡាករ ច្រឹង ពលរ័ត្ន ត្រលប់មកសំរាកព្យាបាលរយៈពេល3ខែ និងហ្វឹកហាត់ដោយខ្លួនឯង រហូតដល់ជាសះស្បើយ100%សិន រួចខាងក្លឹបBuriramនឹងតាមដានបន្តទៀតថាតើគាត់អាចជាសះដូចដើមទាន់រដូវកាលថ្មីរបស់លីគកំពូលថៃរឺទេ?