គ្រូបង្វឹកថៃនិយាយថាម៉ាឡេស៊ីលេងល្អដល់ ១២០% តែពេលត្រឡប់ទៅបាងកកវិញ រឿងខ្លះនឹងកើតឡើង

គ្រូបង្វឹករបស់ក្រុមជម្រើសជាតិថៃ លោក Milovan Rajevac បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតកាលពីយប់មិញ ( ថ្ងៃទី១ ខែ ធ្នូ ) បន្ទាប់ពី ថៃ បានប្រកួតស្មើគ្នាជាមួយម្ចាស់ផ្ទះម៉ាឡេស៊ី ០-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ AFF Suzuki Cup ជើងទី១ ។” ថ្ងៃនេះម៉ាឡេស៊ីលេងល្អ និងសកម្មបំផុតលើទីលាន លេងដល់ទៅ ១២០ភាគរយ ខ្ញុំពិតជាភ្ញាក់ផ្អើលណាស់ ប៉ុន្តែយ៉ាងណាមិញវាគឺមានតែរយៈពេល ១ និងកន្លះម៉ោងទៀតនៅទីក្រុងបាងកក ដែលកំណត់គ្រប់យ៉ាង ” ។ លោក Milovan បកស្រាយ ។

” ប្រហែលជាមកពីបរិយាកាសនៅទីនេះ ស្ថានភាពទីលាន ជាហេតុដែលធ្វើឱ្យពួកយើងមិនព្យាយាមរៀបចំការប្រកួតរបស់យើង ។ យើងទទួលស្គាល់ថាកីឡាកររបស់យើងលេងមិនបានល្អ តែខ្ញុំជឿជាក់ថា ៤ថ្ងៃទៀត ពួកគេ (កីឡាករ) នឹងប្រសើរជាងនេះ ” ។លោកបញ្ជាក់ថា ” ប្រកួតនេះយើងមិនដឹងថាគួរធ្វើយ៉ាងណា ប៉ុន្តែនៅបាងកក យើងនឹងរកគ្រាប់បាល់ឱ្យបានច្រើនជាងម៉ាឡេស៊ី ” ។

គួរឱ្យដឹងថា ក្រុមទាំងពីរ នឹងត្រូវត្រឡប់ទៅជួបគ្នាក្នុងជើងទីពីរ នៅថ្ងៃទី ៥ ខែ ធ្នូ ឆ្នាំ ២០១៨ ដែលជាប្រកួតកំណត់ថាក្រុមឈ្នះនឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ។ថ្ងៃទី ២ ខែ ធ្នូនេះ ក៏មានការប្រកួតមួយគូទៀតដែរ រវាងក្រុមជម្រើសជាតិហ្វីលីពីន ទល់នឹងជម្រើសជាតិវៀតណាម វេលាម៉ោង ៧ និង ៣០នាទីយប់ នៅកីឡដ្ឋាន Panaad ប្រទេសហ្វីលីពីន៕

  • គ្រូបង្វឹកថៃនិយាយថាម៉ាឡេស៊ីលេងល្អដល់ ១២០% តែពេលត្រឡប់ទៅបាងកកវិញ រឿងខ្លះនឹងកើតឡើង