តើក្លិបកម្ពុជាណាខ្លះដែលមានអាជ្ញាប័ណ្ណរបស់ AFC Cup ?

សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី បានបង្ហាញបញ្ជីរាយនាមឈ្មោះក្លិបរបស់ប្រទេសក្នុងតំបន់ដែលទទួលបានអាជ្ញាប័ណ្ឌ គ្រប់លក្ខណៈសម្រាប់ពានរង្វាន់ AFC Cup 2018 ដោយក្នុងនោះកម្ពុជា មានក្លិប ៦ ដែលមានអាជ្ញាប័ណ្ឌក្នុងចំណោមក្លិបនៅលីគកំពូលសរុប ១២ក្លិប។

ក្លិបទាំង៦នោះរួមមាន៖
១. ព្រះខ័នរាជស្វាយរៀង – Preah Khan Reach Svay Rieng FC
២. បឹងកេត – Boeung Ket FC
៣. ណាហ្គាវើល – Naga World FC
៤. ក្រសួងការពារជាតិ – National Defense Ministry FC
៥. ភ្នំពេញក្រោន – Phnom Penh Crown FC
៦. ខេមបូឌានថាយហ្គឺរ ( អង្គរថាយហ្គឺរ ) – Angkor Tiger FC

គួរឱ្យដឹងផងដែរថា ក្នុងចំណោមក្លិបទាំង ៦ខាងលើ ក្លិបដែលធ្លាប់ចូលរួមក្នុងពានរង្វាន់ AFC Cup មានតែ ៣ប៉ុណ្ណោះ គឺ ភ្នំពេញក្រោន បឹងកេត និង ណាហ្គាវើល ដែលណាហ្គាវើល នឹងត្រូវប្រកួតសម្រាប់ឆ្នាំ ២០១៩ វគ្គជម្រុះពូល ៕

ខាងក្រោមគឺជាបញ្ជីរាយនាមឈ្មោះក្លិបដែលមានអាជ្ញាប័ណ្ណសម្រាប់ AFC Cup ឆ្នាំ ២០១៨ ( Last updated )៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT