មានអ្នកកាសែតជាច្រើន បានសួរថាតើ Cristiano Ronaldo មានលក្ខណៈខុសគ្នាត្រង់ណាខ្លះ ជាមួយខ្សែប្រយុទ្ធ Salah របស់ក្រុម Liverpool ។
ចំពោះសំនួរនេះ ខ្សែប្រយុទ្ធក្រុម Real Madrid មិនព្រមឆ្លើយច្រើននោះទេ ដោយរូបគេគ្រាន់តែបញ្ជាក់ថា Salah រាងទាបជាខ្លួនបន្តិច ហើយខ្លួនមានរាងខ្ពស់។ “ខ្ញុំខ្ពស់ គាត់ទាបបន្តិច។ ខ្ញុំលេងនៅស្ដាំ គាត់លេងនៅខាងឆ្វេង។ យើងទាំងពីរពិតជាខុសគ្នា ហើយកុំសួរច្រើនទៀត”។
ចំពោះការប្រកួតតទល់គ្នានៅយប់ស្អែកវិញ Ronaldo មើលឃើញថាក្រុមទាំងពីរមានសមត្ថភាពដូចគ្នា មិនអាចមើលស្រាលនរណាបានឡើយ។ យ៉ាងណាមិញ Ronaldo ចង់រកគ្រាប់បាល់ឱ្យបានក្នុងការប្រកួតនេះ ដើម្បីជួយក្រុម Real Madrid បង្កើតកំណត់ត្រាថ្មីឈ្នះពាន UEFA Champions League បាន៣ឆ្នាំជាប់គ្នា៕ប្រភព៖ DailyMail