គ្រូ Spurs ​និយាយ​ពី​ទំនាក់ទំនង​ខ្លួន​ជាមួយ​លោក Emery ​មុន​ប៉ះ​គ្នា​យប់​នេះ

នៅ​ម៉ោង​៩:០៥​នាទី​យប់​នេះ ក្រុម Arsenal ​នឹង​បើក​កីឡដ្ឋាន​របស់​ខ្លួន​ស្វាគមន៍​ក្រុម​ភ្ញៀវ Spurs ​ដើម្បី​ប្រកួត​ស្វែង​រក​៣​ពិន្ទុ​នៃ​លីគ​កំពូល​អង់គ្លេស។ក្រៅ​ពី​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​ទៅ គេ​ក៏​អាច​និយាយ​បាន​ថា​នេះ​ជា​ការ​ប្រកួត​រវាង​អ្នក​ចាត់ការ​២​នាក់​ដែល​ជា​មិត្ត​ល្អ​នឹង​គ្នា​ផង​ដែរ។ ​លោក Emery ​អ្នក​ចាត់ការ​ក្រុម Arsenal ​និង​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម Spurs ​​គឺ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា​តាំង​ពី​ពួកគេ​នៅ​ដឹក​ក្លឹប​នា​ប្រទេស​អេស្ប៉ាញ​ម្ល៉េះ។

ដោយ​គ្រា​នោះ Pochettino ​ដឹក​នាំ​ក្រុម Espanyol ​និង Emery ​ដឹក​នាំ​ក្រុម Valencia ​។ ​ពួកគេ​ជា​មិត្ត​នឹង​គ្នា ​ហើយ​លោក Emery ​ក្រោយ​ពី​ចាកចេញ​ពី Valencia ​ក៏​បាន​ណែនាំ​ក្លឹប​ឱ្យ​យក​លោក Poch ​ផង​ដែរ។ដោយ​ឡែក​លោក Pochettino ​ក៏​បាន​និយាយ​ដែរ​ថា​លោក​ចង់​មាន​ពេល​ញ៉ាំ​អាហារ​ជាមួយ​លោក Emery ​ម្ដង ​ព្រោះ​តាំង​ពី​ផ្លាស់​មក​ដឹក​នាំ Arsenal មក ពួកគេ​មិន​បាន​ស្នីទ្ធស្នាល​នឹង​គ្នា​ដូច​កាល​នៅ​អេស្ប៉ាញ​ឡើយ។

​បើ​និយាយ​ថា​ទំនាក់ទំនង​មាន​ការ​ប្រែប្រួល ​អ្នក​ចាត់ការ​ក្រុម Spurs ​សូម​បញ្ជាក់​ថា​មិន​មាន​អ្វី​ប្រែប្រួល​ឡើយ ​បើ​ទោះ​ជា​ការ​ប្រកួត​យប់​នេះ ចាញ់​ឬ​ឈ្នះ​ក៏​ដោយ៕

ប្រភព៖ Theguardian

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT