​ឈ្មោះ ​Griezmann Mbappe ​កំពុង​ពេញ​និយម​ខ្លាំង​នៅ​បារាំង ​ក្មេង​ៗ​ដាក់​ឈ្មោះ​នេះ​គ្រប់​គ្នា

ក្រោយ​ពីGriezmann ​និង​ Mbappe ​ជួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារាំង​លើក​ពាន World Cup 2018 ​មក ​នៅ​ប្រទេស​បារាំង​ទាំង​មូល​កំពុង​ពេញ​និយម​ឈ្មោះ​នេះ​ខ្លាំង​ណាស់។ឪពុក​ម្ដាយ ​ជា​ច្រើន​ចាប់​អារម្មណ៍​ដាក់​ឈ្មោះ​កូន​ដូច្នេះ ត្បិត​អី​ឈ្មោះ​នេះ​បាន​ធ្វើ​ឱ្យ​បារាំង​មាន​កិត្តិយស​លើ​ឆាក​អន្តរជាតិ។

កាសែត​នៅ​បារាំង បាន​បន្ថែម​ទៀត​ថា​មន្ទីរពេទ្យ​ជា​ច្រើន​កំពុង​តែ​ពិបាក​ក្នុង​ការ​ដាក់​ឈ្មោះ​ជាន់​គ្នា​ច្រើន​ដូច្នេះ ព្រោះ​ថា​ក្មេង​ៗ​ដែល​កើត​មក​ភ្លាម ប្រើ​ឈ្មោះ​ដូច​គ្នា​អីចឹង ពិបាក​ក្នុង​ការ​ធ្វើ​សំបុត្រ​កំណើត ឬ​អាច​នឹង​មាន​ការ​ច្រឡំ​ផង​ដែរ។

អាជ្ញាធរ​បារាំង អាច​នឹង​មាន​វិធានការ​ចំពោះ​រឿង​នេះ។ ដូច​កាល​ឆ្នាំ​២០១៥​កន្លង​ទៅ ដែល​ទារក​កើត​មក ​ពេញ​និយម​ឈ្មោះ Nutella ​។ ​នៅ​គ្រា​នោះ ​អាជ្ញាធរ​បាន​ហាម​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​ឈ្មោះ​នេះ​ច្រើន​ខ្លាំង​ពេក​នោះ​ទេ៕

ប្រភព៖​ BBC

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT