Dortmund ​នៅ​តែ​រក្សា​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​នៅ​លីគ​អាល្លឺម៉ង់

ក្លឹប Dortmund ​នៅ​តែ​ធ្វើ​បាន​ល្អ​ដដែល នា​សប្ដាហ៍​ទី​១៣​នេះ ដោយ​បាន​យក​ឈ្នះ​លើ​ក្រុម Freiburg ​ក្នុង​លទ្ធផល ២-០ ។២​គ្រាប់​យក​បាន​៣​ពិន្ទុ​នេះ ​ធ្វើ​បាន​សម្រេច​ដោយ Marcos Reus ​នៅ​នាទី​៤០ ដោយ​ការ​ទាត់​បាល់​ប៉េណាល់ទី​១១​ម៉ែត្រ ​និង​១​គ្រាប់​ទៀត​ធ្វើ​បាន​ដោយ Alcacer ​នាទី​៩០+១។ វា​ជា​ជ័យជម្នះ​មួយ​ដែល​បន្ដ​ឱ្យ​ក្រុម Dortmund ​នៅ​លើ​កំពូល​តារាង​ដដែល ​ហើយ​មាន​គម្លាត​ជាមួយ​ក្រុម​ដទៃ​ទៀត​៧​ពិន្ទុ​ទៅ ហើយ។

ដោយ​ឡែក​សម្រាប់ Alcacer ​វិញ​នោះ ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​មែនទែន​តាំង​ពី​ផ្លាស់​មក​លេង​នៅ Dortmund ​នេះ។ ​ឆ្លង​កាត់​១១​ប្រកួត រូបគេ​រក​បាន​១១​គ្រាប់​ហើយ ​និង​តែងតែ​ជួយ​ក្រុម​ស្វែង​រក​ជ័យជម្នះ​បាន​ជា​និច្ច​ផង​ដែរ។

 អ្វីដែល​ពិសេស​ទៀត​នោះ រូបគេ​មាន​នាទី​មធ្យម​៤៩​នាទី ​រក​បាន​១​គ្រាប់ ​និង​ស៊ុត​គ្រាប់​បាល់​បាន​ជា​និច្ច ​ក្នុង​ការ​ប្ដូរ​ចូល​លេង​ក្នុង​នាម​ជា​កីឡាករ​បម្រុង​៦​ប្រកួត​មក​នេះ៕

ប្រភព៖ BBC

  • Dortmund ​នៅ​តែ​រក្សា​កំណត់ត្រា​មិន​ចាញ់​របស់​ខ្លួន​នៅ​លីគ​អាល្លឺម៉ង់