ក្រុម​អ្នក​គាំទ្រ Liverpool ​ត្រូវ​គេ​ធ្វើ​បាប​នៅ​ទី​ក្រុង​គៀវ ​មុន​ការ​ប្រកួត

ក្រុម​អ្នក​គាំទ្រ ​Liverpool ​បាន​ទៅ​ដល់​ទី​ក្រុង​គៀវ​ប្រទេស​អ៊ុយក្រែន ហើយ​ដើម្បី​ត្រៀម​ចូលរួម​ការ​ប្រកួត UEFA Champions League ​នៅ​ថ្ងៃ​ស្អែក​នេះ។

យ៉ាងណា ​តាម​ប្រភព​ពី​ក្រុង​គៀវ​មក ​កាល​ពី​យប់មិញ​អ្នក​គាំទ្រ​ក្រុម​ហង្ស​ក្រហម​មួយ​ក្រុម​បាន​ទៅ​ញ៉ាំ​អី​នៅ​ខាង​ក្រៅ ​ហើយ​ក៏​ត្រូវ​បាន​ក្រុម​ជន​ពាល​ពាក់​ម៉ាស់​ជិត ​មក​វាយ​ធ្វើ​បាប​តែ​ម្ដង។ អ្នក​គាំទ្រ​ម្នាក់​បាន​ប្រាប់​ថា ពួកគេ​ញ៉ាំ​អី​នៅ​ក្បែរ​កីឡដ្ឋាន​រៀប​ចំ​ការ​ប្រកួត ភ្លាម​នោះ​ក៏​មាន​ក្រុម​ពាក់​ម៉ាស់​មួយ​ក្រុម​មក​ចូល​វាយ​តែ​ម្ដង។ ​មិន​មាន​របួស​ដល់​ស្លាប់ ប៉ុន្តែ​ក៏​ត្រូវ​ទ្រោម​ខ្លួន​ដែរ។

ការ​ប៉ះ​គ្នា​មួយ​ប្រាវ​នេះ ​គឺ​កើត​ឡើង​មុន​ការ​ប្រកួត ​ដែល​ធ្វើ​ឱ្យ​សមត្ថកិច្ច​ក្នុង​តំបន់​មាន​ការ​ព្រួយបារម្ភ។ ជាក់​ស្ដែង នៅ​ថ្ងៃ​នេះ​មាន​អ្នក​គាំទ្រ​ក្រុម Liverpool ​ច្រើន​នាក់​ទៀត នឹង​ទៅ​ដល់​ក្រុង​គៀវ​ហើយ។ ស្រប​ពេល​ក្រុម​កីឡាករ​វិញ​ក៏​បាន​ទៅ​ដល់​កាល​ពី​យប់មិញ​នេះ​ដែរ៕ប្រភព៖ DailyMail

  • ក្រុម​អ្នក​គាំទ្រ Liverpool ​ត្រូវ​គេ​ធ្វើ​បាប​នៅ​ទី​ក្រុង​គៀវ ​មុន​ការ​ប្រកួត