ការប្រកួតដណ្ដើមខ្សែក្រវាត់ heavyweights រវាងកីឡាករ Tyson Fury និង Deontay Wilder បានឈានមកដល់នៅថ្ងៃសៅរ៍នេះហើយ ដោយការប្រកួតធ្វើឡើងនៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
កីឡាករទាំងពីរបានធ្វើសន្នីសីទចុងក្រោយនៅម្សិលមិញ។ ដោយWilder បានពាក់ម៉ាស់នៅពេលមកធ្វើសន្នីសីទនេះ ដែលធ្វើឱ្យ Fury ខឹងជាខ្លាំងចំពោះទង្វើមួយនេះ។ យ៉ាងណាមិញ អ្នកប្រដាល់មិនដែលចាញ់របស់អង់គ្លេស Fury បាននិយាយទៅកាន់ដៃគូប្រកួតថា៖ “គេនឹងសន្លប់ក្នុងការប្រកួតនេះ គេមិនចង់ប្រកួតទេ ទើបគេពាក់ម៉ាស់ដូច្នេះ។ សម្ដីរបស់គេ កាយវិការរបស់គេ គឺពិតជាថោកទាបណាស់។ ខ្ញុំនឹងផ្ដួលគេឱ្យបាន”។
ដោយឡែកWilder អ្នកប្រដាល់អាមេរិកបានហៅសម្ដីខាងលើថាជាសម្ដីគ្មានបានការ សម្ដីថោកទាបដូចគ្នា។ រូបគេនឹងបញ្ចប់ការនិយាយដូច្នេះឱ្យបាននៅលើសង្វៀន។ អ្នកប្រដាល់វ័យ៣៣ឆ្នាំ បានបន្ថែមទៀតថារូបគេចូលចិត្តវាយជាមួយនរណាដែលពូកែឌឺដូច្នេះណាស់៕ប្រភពDailyMail