កីឡាករ Derby ​រង​ពិន័យ​៤​ប្រកួត ​ព្រោះ​ខាំ​ដៃ​គូ​ប្រកួត

ខ្សែ​បម្រើ​ Bradley Johnson ​នឹង​ជាប់​ពិន័យ​៤​ប្រកួត ក្រោយ​ពី​រូបគេ​បាន​ទៅ​ខាំ​កីឡាករ Joe Allen ​របស់​ក្រុម Stoke City ​ក្នុង​ការ​ប្រកួត​កាល​ពី​ពេល​កន្លង​ទៅ។

កីឡាករ​ទាំង​ពីរ​ខាង​លើ​នេះ ​បាន​ប៉ះ​ទង្គិច​គ្នា បន្ទាប់​ពី​កីឡាករ ​Oghenekaro Etebo ​របស់​ក្រុម Stoke ​ទទួល​បាន​កាត​ក្រហម​បណ្ដេញ​ចេញ ​ក្នុង​ជ័យ​ជម្នះ ២-១ លើ​ក្រុម Derby ។ ​បើ​តាម​ការ​ចាក់​ឡើង​វិញ ​ឃើញ​ថា​ Johnson ​បាន​ព្យាយាម​ខាំ​កីឡាករ  Allen  ​នៅ​លើ​ស្មា ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ។ ដោយសារ​តែ​ការ​ពិនិត្យ​ទៅ គឺ​ជា​ចេតនា​របស់​កីឡាករ ​ដូច្នេះ​ខាង FA ​ក៏​បាន​សម្រេច​ចិត្ត​ពិន័យ​រូបគេ​មិន​ឱ្យ​ចូល​លេង​ការ​ប្រកួត​៤​ប្រកួត​ចាប់​ពី​សប្ដាហ៍​នេះ​ទៅ។

ការ​ខាំ​កីឡាករ​ដៃ​គូ​ប្រកួត​នេះ​ដែរ គឺ​ស្រដៀង​ទៅ​នឹង​ករណី​របស់​ខ្សែ​ប្រយុទ្ធ Suarez ​របស់​ក្រុម​អ៊ុយរុយហ្គាយ ​ប៉ុន្តែ​នៅ​គ្រា​នោះ ​កីឡាករ​កំពុង​លេង​នៅ​ក្លឹប FC Barcelona ​ទទួល​បាន​ការ​ពិន័យ​ធ្ងន់​ជាង​នេះ ​ហើយ​ក៏​សន្យា​មិន​ឱ្យ​វា​កើត​ឡើង​ទៀត​ដែរ។ ដោយ​ឡែក សម្រាប់  Johnson ​វិញ រូបគេ​មិន​ទទួល​ស្គាល់​ឡើយ ​ហើយ​បញ្ជាក់​ថា​គ្រា​នោះ រូបគេ​មិន​បាន​ខាំ​ដៃ​គូ​ឡើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT