Perisic ​ប្រាប់​ហេតុផល​មិន​អាច​ផ្លាស់​ទៅ Man Utd ​បាន​

ខ្សែ​បម្រើ Perisic ​របស់​ក្រុម Inter Milan ​សឹង​តែ​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Manchester United ​បាន​សម្រេច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៧​ទៅ ​ប៉ុន្តែ​ក្រោម​ហេតុផល​មួយ​ទើប​រូបគេ​សម្រេច​បន្ដ​នៅ​អ៊ីតាលី។

ខ្សែ​បម្រើ​ដែល​ស៊ុត​ឱ្យ​ក្រុម​ក្រូអាត​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ World Cup 2018 ​នៅ​ឆ្នាំ​២០១៧ ​គឺ​ទទួល​បាន​ប្រកាស​ផ្ទេរ​ទៅ​កាន់​ក្លឹប​បិសាច​ក្រហម​ទៅ​ហើយ។ ប៉ុន្តែ​នៅ​ពេល​ក្លឹប Inter Milan ​តែងតែ​អ្នក​ចាត់ការ​ថ្មី ​ហើយ​បាន​មក​និយាយ​ជាមួយ​ខ្លួន​ផ្ទាល់​ទើប​ការ​ផ្ទេរ​នោះ​មិន​បាន​សម្រេច​ទៅ​វិញ ​ហើយ​ក៏​ព្រម​បន្ដ​នៅ​អ៊ីតាលី​ទៀត។ ជាមួយ​ការ​ផ្ទេរ​មិន​បាន​សម្រេច​ដែរ កីឡាករ​វ័យ​២៩​ឆ្នាំ​រូប​នេះ​បញ្ជាក់​ថា​នោះ​គឺ​ជា​ការ​សម្រេច​ចិត្ត​ដែល​ត្រឹមត្រូវ​មួយ​ដែល​មិន​ទៅ​លេង​នៅ​អង់គ្លេស។

Perisic ​បាន​និយាយ​ដូច្នេះ​ថា​៖ “វា​គឺ​ជា​រឿង​ពិត​ដែល​ខ្ញុំ​សឹង​តែ​សាញ៉េ​ទៅ​ហើយ ខ្ញុំ​សឹង​តែ​ចាកចេញ​ពី​ទី​នេះ​ទៅ​ហើយ ប៉ុន្តែ​អ្នក​ចាត់ការ​ថ្មី​ក៏​មក​ដល់ ​ហើយ​គាត់​បាន​និយាយ​ជាមួយ​ខ្ញុំ ​នួវ​អ្វី​ដែល​ខ្ញុំ​ចង់​បាន។ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​បន្ដ​នៅ​ទី​នេះ។ ក្នុង​វិស័យ​បាល់ទាត់​អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ ​ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ ​ប៉ុន្តែ​ទៅ​ថ្ងៃ​មុខ​ក៏​មិន​អាច​មើល​ឃើញ​ដែរ”៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT