Klopp ​ថា Marcelo ​ជា​អ្នក​ធ្វើ​ឱ្យ Liverpool ​ឈ្នះ Real Madrid ​បាន

លោក Jurgen Klopp ​មើល​ឃើញ​ថា Marcelo ​ជា​ចំណុច​ខ្សោយ​មួយ​របស់ Real Madrid ​ដែល​អាច​ធ្វើ​ឱ្យ​ក្រុម Liverpool ​យក​ឈ្នះ​បាន។

Liverpool នឹង​តទល់​ជាមួយ​ Real Madrid នៅ​យប់​ថ្ងៃ​សៅរ៍​ ដើម្បី​ដណ្ដើម​ពាន​ UEFA Champions League ដែល​ពួកគេ​ខកខាន​លើក​១៣​ឆ្នាំ​កន្លង​ទៅ។ ​មុន​ការ​ប្រកួត​ធំ​មួយ​នេះ​ចាប់​ផ្ដើម ​អ្នក​ចាត់ការ​ក្រុម Liverpool ​មើល​ឃើញ​ចំណុច​របស់ Real ​មួយ​គឺ​ខ្សែ​ការពារ Marcelo ​ដែល​តែងតែ​ឡើង​ប្រយុទ្ធ​ជា​និច្ច។

ការ​ឡើង​មក​លើ​ពេក​នេះ​ដែរ ​នឹង​ធ្វើ​ឱ្យ​តំបន់​ការពារ​របស់ Real ​ប្រហោង​ច្រើន ​ហើយ​វា​ក៏​ជា​ចំណុច​ដែល​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ល្អ​ៗ​ដូចជា Salah ​ងាយ​នឹង​រក​គ្រាប់​បាល់​បាន​ផង​ដែរ។ ត្បិត​តែ​យ៉ាង​នេះ​ក្ដី ​ការ​ឡើង​លេង​ប្រយុទ្ធ​របស់​កីឡាករ​ប្រេស៊ីល​រូប​នេះ​ក៏​អាច​នឹង​បង្កើន​ការ​វាយ​សម្រុក​ខ្លាំង​ឱ្យ​ក្រុម​លោក Zidane ​ដែរ។ វា​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​ខ្លាំង​មួយ​កម្រិត​ទៀត​សម្រាប់​ការ​ស្វែង​រក​គ្រាប់​បាល់៕ប្រភព៖ MACAR

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT