ការប្រកួតផ្ដាច់ព្រ័ត្រ Copa Libertadores រវាងក្រុម River Plate និង Boca Junior នឹងត្រូវលេងនៅទឹកដី Real Madrid នៅថ្ងៃទី៩ខែធ្នូឆ្នាំ ២០១៨នេះ។Copa Libertadores គឺជាការប្រកួតធំបំផុតនៅតំបន់អាមេរិកខាងត្បូង។ ខណៈដែលការប្រកួតនេះដំបូងឡើយត្រូវធ្វើឡើងផ្ដាច់ព្រ័ត្រនៅទឹកដីរបស់ River Plate ប៉ុន្តែដោយសារតែអ្នកគាំទ្រវាយប្រហារទៅលើក្រុម Boca ទើបបណ្ដាលឱ្យការប្រកួតផ្អាកសិន ដើម្បីរកដំណោះស្រាយ។
ជាក់ស្ដែង ក្រោយពីធ្វើការសម្រេចទៅ ការប្រកួតនឹងលេងនៅទឹកដី Bernabeu ដែលជាដីរបស់ក្រុម Real Madrid តែម្ដង។ចំពោះការវាយប្រហារនេះដែរ ក្រុម River Plate ត្រូវបានពិន័យជាប្រាក់ចំនួន៤សែនដុល្លារ រឿងដែលមិនអាចគ្រប់គ្រងអ្នកគាំទ្ររបស់ខ្លួនបាន។ និយាយពីការប្រកួតនេះវិញ កាលពីជើងទី១កន្លងទៅ ពួកគេបញ្ចប់ត្រឹមលទ្ធផលស្មើគ្នា ២-២ ប៉ុណ្ណោះ៕ប្រភពDailyMail