លោក Jonathan Barnett ភ្នាក់ងារទីផ្សាររបស់កីឡាករ Gareth Bale បានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ ក៏មានចិត្តចង់ទៅលេងជាមួយ Cristiano Ronaldo នៅក្លឹប Juventus ដែរ។
កីឡាករជម្រើសជាតិវែល ត្រូវបានគេដឹងថាចង់ចាកចេញពីក្លឹប Real Madrid កាលពីរដូវកាលមុនមកម្ល៉េះ ដោយសារតែរូបគេមិនសួវបានចូលលេងជាប់ជម្រើស១១នាក់ដំបូង។ ខណៈដែលពេលនេះ ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Bale ហាក់មានឱកាសច្រើនវិញ ក្នុងការបង្ហាញខ្លួនក្នុងការប្រកួត។
ត្បិតតែយ៉ាងនេះមែន បើតាមលោក Jonathan ភ្នាក់ងារទីផ្សាររបស់ Bale គឺមិនអាចធានាបានថាឆ្នាំក្រោយៗទៀត អតីតកីឡាករ Spurs នេះនៅតែបន្ដលេងឱ្យអធិរាជសនោះទេ។ រូបគេមានបំណងចង់លេងជាមួយកីឡាករបំផុតលើលោក នោះគឺ Cristiano Ronaldo ។ តាំងពីកីឡាករព័រទុយហ្គាល់នេះចេញទៅ កីឡាករក្នុងក្រុម Real Madrid ទាំងអស់ហាក់ដូចជាមិនចង់លេងឡើយ ហើយពួកគេចង់ទៅលេងនៅលីគអ៊ីតាលីច្រើនជាង។
Bale នារដូវកាលនេះរកបាន៦គ្រាប់ឱ្យក្រុម Real Madrid ឈរឈ្មោះជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ បន្ទាប់ពី Karim Benzema ធ្វើបាន១០គ្រាប់៕ប្រភពDailyMail