Real Madrid ​មាន​សង្ឃឹម​បាន​ថ្នាល​យុវជន Man City ​ម្នាក់ ​ក្រោយ​ពេល​រូបគេ​មិន​បន្ដ​កុងត្រា

ក្លឹប Real Madrid ​នឹង​កាន់​តែ​មាន​សង្ឃឹម​ច្រើន​ថែម​ទៀត​ក្នុង​ការ​យក​បាន​កីឡាករ​ Brahim Diaz ​នា​ខែ​មករា​ខាង​មុខ​នេះ ​ក្រោយ​ពី​សាមី​ខ្លួន​បដិសេធ​កុងត្រា​ជាមួយ​ក្លឹប Manchester City ​។

Brahim Diaz ​ជា​យុវជន​ឆ្នើម​ម្នាក់​របស់​ក្រុម Man City ​ដោយ​ធ្វើ​ឱ្យ​ក្រុម​ជា​ច្រើន​ចង់​បាន​រូបគេ។ ក្នុង​នោះ Man City ​ផ្ទាល់​ក៏​ព្យាយាម​បន្ដ​កុងត្រា​រយៈ​ពេល​វែង​ដើម្បី​រក្សា​ទុក​គ្រាប់​ពេជ្រ​មួយ​នេះ​ដែរ ប៉ុន្តែ​ការ​ព្យាយាម​ម្ដង​ជា​២​ដង មិន​ទាន់​បាន​សម្រេច​ឡើយ។ ផ្ទុយ​ទៅ​វិញ ​ក្លឹប Real Madrid ​ឯ​ណោះ ​ដែល​ចាប់​អារម្មណ៍​រូបគេ​នោះ ​អាច​នឹង​មាន​សង្ឃឹម​កាន់​តែ​ច្រើន​ហើយ ព្រោះ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ ​ជា​បេក្ខភាព​ឈាន​មុខ​គេ​ក្នុង​ការ​ដាក់​ដេញ​ថ្លៃ។

Diaz ​វ័យ​១៩​ឆ្នាំ​ជា​កីឡាករ​មាន​ទេពកោសល្យ​ម្នាក់ ​ហើយ​ការ​ចង់​ការ​ចេញ​ពី​ក្លឹប Man City ​នេះ គឺ​ដោយសារ​តែ​រូបគេ​មិន​សួវ​មាន​ឱកាស​បាន​លេង​ឡើយ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Pep Guardiola៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT