PAUL OMOGBA អាចវិលមកជួយបឹងកេតវិញចុងសប្ដាហ៍នេះ

ខ្សែបម្រើស្លាប Esoh Paul Omogba របស់បឹងកេត រំពឹងថានឹងអាចវិលមកជួយក្រុមការពារតំណែងជើងឯកនេះក្នុងក្របខ័ណ្ឌមិត្តហ្វូនខេមបូឌានលីគនាចុងសប្ដាហ៍នេះវិញ ពេលបឹងកេត ទៅសួរសុខទុក្ខ អគ្គិសនីកម្ពុជា នៅថ្ងៃសៅរ៍ទី២៦ខែឧសភាឆ្នាំ២០១៨។

Omogba បានអវត្តមានពីការប្រកួតជាងមួយខែមកហើយ ដោយសាររបួសកជើង ពេលបឹងកេត ស្មើ១-១ជាមួយ សូលទីឡូអង្គរ កាលពីថ្ងៃទី៧ខែមេសា។ ហើយជាច្រើនប្រកួតមកនេះ លោក ហៅ សុជាតិ ដែលជាគ្រូបង្គោល បានដាក់កីឡាករបរទេស៤រូបជាប្រចាំនៅលើទីលានប្រកួត រួមមាន Maycon Calijuri, Julius

Oiboh, Gbenga Samuel និង Hikaru Mizuno ទាំងក្នុងលីគនិង AFC Cup។
ប៉ុន្តែកីឡាករល្បឿនលឿនដែលធ្លាប់មានបទពិសោធលេងនៅប្រទេសថៃរូបនេះបង្ហើបថា របួសនោះបានជាសះស្បើយជាង៩០ភាគរយហើយ ហើយរំពឹងថាអាចរួចរាល់ទាន់ការប្រកួតសប្ដាហ៍ទី៧នៃលីគកំពូលកម្ពុជា។

ម្ចាស់អាវលេខ៣០របស់បឹងកេតនិយាយថា៖ “ខ្ញុំបានរងរបួសកជើងកាលប៉ះសូលទីឡូអង្គរ តែឥឡូវវាជាជាង៩០ភាគរយហើយ។ ខ្ញុំសង្ឃឹមថាខ្ញុំអាចចូលលេងបាននៅចុងសប្ដាហ៍នេះ ប៉ុន្តែរង់ចាំមើលស្ថានភាពជាក់ស្ដែងពេលថ្ងៃប្រកួតមកដល់សិន”។

បឹងកេត កំពុងឈរលេខរៀងទី២ក្នុងតារាងមិត្តហ្វូនខេមបូឌានលីគ ដោយ៦ប្រកួតកន្លងមកឈ្នះ៥ដងនិងស្មើ១ដង៕ប្រភព៖ CNCC

  • PAUL OMOGBA អាចវិលមកជួយបឹងកេតវិញចុងសប្ដាហ៍នេះ