អ្នកចាំទី David de Gea ចង់ដឹងពីអនាគតរបស់អ្នកចាត់ការ Jose Mourinho ជាមុនសិន មុនសម្រេចចិត្តបន្ដកុងត្រាជាមួយបិសាចក្រហមទៀត។
អ្នកចាំទីដៃស្អិតខាងលើនេះ នឹងផុតកុងត្រាជាមួយបិសាចក្រហមត្រឹមរដូវកាលនេះហើយ។ ដូច្នេះក្លឹបកំពុងតែព្យាយាមសព្វបែបយ៉ាងដើម្បីទាក់ទាញកីឡាកររូបនេះឱ្យបន្ដនៅ Old Trafford ។ កាលពីម្សិលមិញ ធ្លាយដំណឹងថារូបគេចង់បានប្រាក់ឈ្នួលស្មើខ្សែប្រយុទ្ធ Sanchez គឺ ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ទើបព្រមបន្ដកុងត្រា។ ដោយឡែកនៅថ្ងៃនេះវិញ ក៏ស្រាប់តែមានដំណឹងមកថា រូបគេចង់ដឹងពីអនាគតរបស់អ្នកចាត់ការ Jose Mourinho ទៀតហើយ ទើបធ្វើការសម្រេចចិត្តតាមក្រោយ។
ការចង់ដឹងនេះដែរ គឺមានន័យថា De Gea ចង់បានគោលដៅរបស់បិសាចក្រហមមួយច្បាស់លាស់ទៅថ្ងៃមុខ ថាតើមានចង់បានឈ្នះពានរង្វាន់ធំៗឬទេ។ ស្របពេលដែលបច្ចុប្បន្ននេះ បិសាចក្រហមហាក់ឆ្ងាយពីពានរង្វាន់ English Premier League ទៅហើយ បើធៀបជាមួយក្រុមកំពូលតារាង Manchester City នោះ៕ប្រភពDailyMail