Xavi Hernandez ពោរពេញដោយមោទកភាព បន្ទាប់ពីក្រុម Barcelona យកឈ្នះ Paris Saint-Germain

Barcelona មានសង្ឃឹមក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់អឺរ៉ុប Champions League ដោយបានយកឈ្នះក្រុម Paris Saint-Germain ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតជើងទីមួយ នៃការប្រកួតវគ្គ ៨ក្រុមចុងក្រោយរបស់ពួកគេនៅឯកីឡដ្ឋាន Parc des Princes។ក្រោយចប់ការប្រកួត អ្នកចាត់ការក្រុម Barcelona លោក Xavi Hernandez បាននិយាយថា៖

“យើងការពារបានល្អទល់នឹងក្រុមដ៏ពិបាកលេងតទល់មួយ។ យើងរៀបចំបានល្អ ហើយខ្ញុំមានមោទកភាពចំពោះការងារសហការគ្នារបស់ក្រុម។យើងនៅពាក់កណ្តាលផ្លូវហើយ (ដើម្បីឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ)។ យើងត្រូវតែមានមោទនភាពចំពោះការប្រកួតដែលយើងបានលេង។ PSG គឺជាក្រុមដ៏អស្ចារ្យ។ ជ័យជម្នះបង្កើតឲ្យមានការរំភើបចិត្តក្នុងចំណោមអ្នកគាំទ្ររបស់យើង”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT