ស្វែងយល់លំអិតអំពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018

ការប្រកួតពានរង្វាន់ធំប្រចាំទ្វីបអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2018 បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ដោយមាន ៤ក្រុមនឹងត្រូវតទល់គ្នា ក្នុងនោះរួមមាន ថៃ ដែលជាក្រុមការពារជើងឯក វៀតណាម ម៉ាឡេស៊ី និង ហ្វីលីពីន ។

ស្វែងយល់លំអិតអំពីសមាសភាពក្រុមនិមួយៗ និង កាលបរិច្ឆេទ៖

១. ថៃ គឺ ជាក្រុម ឈ្នះជើងឯកពានរង្វាន់មួយនេះច្រើនជាងគេក្នុងប្រវត្តិសាស្រ្ត ពោលគឺ ៥ ដង ក្នុងនោះ ២ដងចុងក្រោយ ពួកគេឈ្នះជាប់ៗគ្នា ពោលគឺ ២០១៤ និង ២០១៦ ។ ថៃ ជាក្រុមកំពូលតារាងពូល B ប្រកួតឈ្នះ ៣លើក និងស្មើ ១លើក ត្រូវជួបជាមួយម៉ាឡេស៊ី ដែលជាក្រុមលេខរៀងទី ២ក្នុងពូល A ។
២. ម៉ាឡេស៊ី ដែលជាគូប្រកួតរបស់ថៃ គឺធ្លាប់ឈ្នះពានរង្វាន់ ១លើកប៉ុណ្ណោះ កាលពីឆ្នាំ ២០១០ ខណៈដែលធ្លាប់រងជើងឯក ២ដង ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ។

៣. វៀតណាម គឺជាក្រុមកំពូលតារាងពូល A ប្រកួត ៤លើក ឈ្នះ ៣ និងស្មើ ១ ។ ក្រុមដែលជាបេក្ខភាពប្រជែងពានរង្វាន់មួយនេះ នឹងត្រូវតទល់ជាមួយក្រុមកំពុងឡើងកូដ ហ្វីលីពីន នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ។ ក្នុងប្រវត្តិសាស្រ្ត វៀតណាម ធ្លាប់ឈ្នះជើងឯកម្តងគត់​ កាលពីឆ្នាំ ២០០៨ ខណៈដែលបានឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដល់ទៅ ៤ លើក ។ ចុងក្រោយបំផុត ពួកគេធ្លាក់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយសារឥណ្ឌូនេស៊ី ។
៤. ហ្វីលីពីន ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកមានសមត្ថភាព និងបទពិសោធន៍ច្រើន លោក Sven-Goran Eriksson ឈានជើងចូលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសារជាថ្មី និងជាលើកទី ៤ ក្នុងប្រវតិ្តសាស្រ្ត ។ យ៉ាងណាមិញ ពួកគេគឺជាបេក្ខភាពមិនទាន់ស្គាល់បរាជ័យ ក្នុងវគ្គជម្រុះពូល ដូចទៅនឹង ថៃ និង វៀតណាម ផងដែរ ។

សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺនឹងត្រូវធ្វើឡើងចំនួន ២លើក គឺក្នុង និងក្រៅទឹកដី សម្រាប់ក្រុមនិមួយៗ ដោយជើងទីមួយ ម៉ាឡេស៊ី ជួប ថៃ នៅថ្ងៃទី ១ ខែ ធ្នូ ខណៈហ្វីលីពីន ទទួល វៀតណាម នៅថ្ងៃបន្ទាប់ ហើយជើងទីពីរ ត្រូវលេងនៅថ្ងៃទី ៥ និង ទី ៦ ខែដដែលនេះ ៕

  • ស្វែងយល់លំអិតអំពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFF Suzuki Cup 2018