អ្នកចាំទី David de Gea ទាមទារតម្លៃខ្លួន ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ ទើបខ្លួនព្រមបន្ដកុងត្រាជាមួយក្រុមបិសាចក្រហមទៀតបាន។
De Gea នឹងអស់កុងត្រានៅឆ្នាំក្រោយនេះហើយ ខណៈដែលក្លឹបបិសាចក្រហមកំពុងតែព្យាយាមបញ្ចុះបញ្ចូលរូបគេឱ្យបន្ដកុងត្រាខ្លាំងណាស់។ ម្ដងជាពីរដង ពេលនេះសាមីខ្លួនបានចេញមុខមកបញ្ជាក់ថាកុងត្រាថ្មីកើតមានបាន លុះត្រារូបគេទទួលប្រាក់ឈ្នួលដល់ ៣៥០ ០០០ផោនក្នុង១សប្ដាហ៍ទើបយល់ព្រម។ ដោយតម្លៃប្រាក់ឈ្នួលនេះគឺស្មើទៅនឹងតម្លៃប្រាក់ឈ្នួលរបស់ខ្សែប្រយុទ្ធ Sanchez ដែរ។
លោក Jose Mourinho បានបញ្ជាក់ថាក្លឹបបិសាចក្រហមត្រូវរកវិធីធ្វើយ៉ាងណា រក្សាអ្នកចាំទីអេស្ប៉ាញនេះឱ្យបាន បើសិនចង់ឈ្នះពានរង្វាន់។ ត្បិតអី De Gea នេះបានជួយសង្គ្រោះក្រុមបានច្រើនមែនទែន៕ប្រភពDailyMail