Rio Ferdinand ពិភាក្សាពីមូលហេតុដែល Thierry Henry មិនចូលចិត្ត Cristiano Ronaldo ក៏ដូចជា Ronaldo ប្រេស៊ីល

Ferdinand បានលេងជាមួយ Ronaldo នៅ Man United អស់រយៈពេល ៦ឆ្នាំ នៅពេលដែលតារាឆ្នើមព័រទុយហ្គាល់រូបនេះស្នាក់នៅ Old Trafford។Thierry Henry ដែលជាវីរបុរស Arsenal ពីឆ្នាំ ១៩៩៩-២០០៧ មុនពេលផ្លាស់ទៅ Barcelona និងបន្ទាប់មក New York Red Bulls។ Henry បានលេងនៅ Premier League ទល់នឹងក្លឹបគូប្រជែង Man United និងចែករំលែកបទពិសោធន៍នៅលើទីលានជាច្រើនជាមួយ CR7។

ថ្លែងនៅលើផតឃែស្ថនាពេលថ្មីៗនេះ អតីតតារា Manchester United និងអង់គ្លេសបាននិយាយអំពីអារម្មណ៍របស់ Henry និង Ronaldo ប្រេស៊ីល ចំពោះ Cristiano Ronaldo។

ចំពោះ Ronaldo ប្រេស៊ីល Ferdinand បាននិយាយថា៖

“ដើមចមដំបូងប្រហែលជាមកពីឈ្មោះដូចគ្នា។ ខ្ញុំគិតថាដោយសារតែឈ្មោះដូចគ្នា ដូចនេះម្ចាស់ដើមតែងតែមិនសូវចុះសម្រុងជាមួយ។”

Stephen Howson បន្ថែមថា៖

“ដោយសារតែពេលគេហៅឈ្មោះ Ronaldo គឺគេសំដៅទៅ Cristiano មិនមែនជាគាត់ ដូច្នេះគាត់តែងតែមានអារម្មណ៍ថាខ្វះការគោរព។”

ដោយពិភាក្សាអំពីរឿងវីរបុរស Arsenal ពួកគេបាននិយាយថា៖ 

“វាដូចគ្នានឹង Thierry Henry ដែរ។ របៀបដែលខ្ញុំឃើញ Thierry និយាយអំពី Cristiano វាច្រើនជាងអ្វីដែលគាត់មិននិយាយមិនល្អពីអ្នកផ្សេង ឬខ្លួនគាត់។ វាហាក់បីដូចជាគាត់អន់ចិត្តជាមួយនឹង Cristiano ខ្លាំងណាស់។មានឃ្លីបមួយនៅ Highbury នៅពេលដែល Henry ទះគាត់ពីខាងក្រោយក្បាល ហើយ Cristiano បានរុញគាត់ចេញ។ បន្ទាប់មក Cristiano បានស៊ុតបាល់បញ្ចូលទីឈ្នះ ហើយ Henry បានទាត់បាល់ចេញជាមួយនឹងអ្នកស៊ុតបញ្ចូលទីនៅខាងក្រោយ។

វាហាក់បីដូចជាមានរឿងតូចមួយរវាង Cristiano ជាមួយ Thierry ហើយវាប្រហែលជារឿងនោះនៅតែដក់ជាប់ក្នុងអារម្មណ៍របស់គាត់មកដល់សព្វថ្ងៃ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT