Xavi ពន្យល់ពីមូលហេតុដែលគាត់រងពិន័យកាតក្រហមក្នុងការប្រកួតជាមួយ Atletico Madrid

អ្នកចាត់ការក្លឹប Barcelona លោក Xavi Hernandez ត្រូវបានអាជ្ញាកណ្តាល លោក Jose Maria Sanchez កក់កាតលឿងទីមួយនៅនាទីទី៤១ នៃការប្រកួត។ ប៉ុន្តែភ្លាមៗបន្ទាប់ពីគ្រាប់បាល់បើកឆាករបស់ Felix Xavi ត្រូវបានបញ្ជូនទៅកាន់កៅអីអ្នកទស្សនាដើម្បីមើលការប្រកួតដែលនៅសល់ ដោយត្រូវបានអាជ្ញាកណ្តាលបង្ហាញកាតលឿងលើកទីពីរ ដែលស្មើនឹងកាតក្រហមមួយ។Xavi បានប្រាប់អ្នកសារព័ត៌មានក្រោយការប្រកួតថា៖

“អាជ្ញាកណ្តាលបាននិយាយថាគាត់បានបណ្តេញខ្ញុំចេញសម្រាប់កាយវិការរបស់ខ្ញុំ ខ្ញុំមិនបាននិយាយអ្វីខុសនោះទេ។ ខ្ញុំតែងតែគោរព បើ​ខ្ញុំ​ធ្វើ​កាយវិការ​ខុស គឺ​ព្រោះ​តែ​ខ្ញុំ​ស្រលាញ់​ខ្លាំងពេក។”

មិនមែនជារឿងចម្លែកទេសម្រាប់ Xavi ចំពោះភាពចម្រូងចម្រាសនៅតំបន់ខ្សែបន្ទាត់នៅរដូវកាលនេះ ដោយបានរងការហាមប្រាមពីរដងដាច់ដោយឡែកពីគ្នាសម្រាប់ការប្រព្រឹត្តកំហុសរបស់គាត់ចំពោះអាជ្ញាកណ្តាល។ ហើយការព្យួរទីបីឥឡូវនេះកំពុងចូលមកដល់ ដែលទំនងជាអវត្តមានគាត់សម្រាប់ការប្រកួតនាពេលខាងមុខរបស់ Barcelona ជាមួយ Las Palmas និង Cadiz។

ទោះជាយ៉ាងណា ការហាមប្រាមរបស់ Xavi នឹងមិនបន្តទៅការប្រកួតពានអឺរ៉ុបនោះទេ ដែលមានន័យថាគាត់មានសេរីភាពក្នុងការចូលដឹកនាំសម្រាប់ការប្រកួតជើងទីមួយ វគ្គ ៨ ក្រុមចុងក្រោយ Champions League របស់ Barcelona ជាមួយក្លឹបយក្សបារាំង Paris Saint-Germain៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT