ក្រោយឃើញបែបនេះ Joao Felix ផ្ញើសារទៅកាន់អ្នកគាំទ្រ Atletico Madrid ថា…

ខ្សែប្រយុទ្ធព័រទុយហ្គាល់ Joao Felix ​បានចូលរួមជាមួយ Barcelona ក្នុងលក្ខខ័ណ្ឌខ្ចីជើងកាលពីរដូវក្តៅឆ្នាំ២០២៣។ គាត់បានចំណាយពេលវេលាជាច្រើនដើម្បីព្យាយាមផ្ទេរទៅក្រុមកាតាឡាន់មួយនេះ ដោយលើកឡើងថាវាជាក្តីសុបិនកាលពីក្មេង។យោងតាមច្បាប់របស់ La Liga កីឡាករខ្ចីត្រូវបានអនុញ្ញាតឱ្យលេងជាមួយក្រុមចាស់របស់ពួកគេ។ Felix រកបានមួយគ្រាប់ក្នុងជ័យជម្នះ ១-០ ទល់នឹង Atletico កាលពីខែធ្នូ និងរកបានគ្រាប់បាល់បើកឆាកក្នុងជ័យជម្នះ ៣-០ របស់ Barcelona នៅ Civitas Metropolitano កាលពីថ្ងៃអាទិត្យ។អ្នកគាំទ្ររបស់ Atletico បានយកអាវ Felix ដាក់នៅលើដី នៅខាងក្រៅកីឡដ្ឋាន មុនពេលការប្រកួត បន្ទាប់មកសើចចំអក និងស្រែកឌឺដងគាត់នៅលើទីលាន។

ថ្លែងទៅកាន់ ESPN ក្រោយការប្រកួត Felix បានអះអាងថា អ្នកគាំទ្រមិនដឹងរឿងទាំងស្រុងទាក់ទងនឹងទំនាក់ទំនងរបស់គាត់ជាមួយ Atletico នោះទេ។ Felix បាននិយាយថា៖

“អ្នកគាំទ្រនៅទីនេះដែលមើលការប្រកួតមិនដឹងថាមានអ្វីកើតឡើងនៅខាងក្នុងនោះទេ។ មិត្តរួមក្រុមរបស់ខ្ញុំនៅ Atletico បានដឹង ហើយដូចដែលអ្នកឃើញ ខ្ញុំមានទំនាក់ទំនងល្អជាមួយពួកគេទាំងអស់។ខ្ញុំឈប់និយាយរក Samuel Lino និង Thomas Lemar ក៏ពិតមែន ប៉ុន្តែអ្នកគ្រប់គ្នាមកឱបខ្ញុំ និយាយជាមួយខ្ញុំ ហើយសួរសុខទុក្ខគ្រួសាររបស់ខ្ញុំ។ ខ្ញុំមិនមានអ្វីប្រឆាំងនឹងពួកគេ ហើយពួកគេមិនមានអ្វីប្រឆាំងនឹងខ្ញុំដែរ។

នៅចុងបញ្ចប់ ខ្ញុំមិនមែនជាមនុស្សអាក្រក់នៅទីនេះទេ ប៉ុន្តែខ្ញុំយល់ពីអ្នកគាំទ្រនៅទីនេះយ៉ាងច្បាស់ ព្រោះពួកគេមិនដឹងអ្វីទាំងអស់”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT