វិភាគ៖ Neymar ​បើ​នៅ​តែ​ប្រើ​ល្បិច​ធ្វើ​ដួល​ទៀត ​គ្មាន​ថ្ងៃ​ដល់​កម្រិត​កំពូល​ឡើយ

Neymar ​ជា​កីឡាករ​ម្នាក់​គេ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​ការ​ប្រកួត​រវាង​ក្រុម PSG ​ទល់​ក្រុម Liverpool ​នៅ​ការ​ប្រកួត​សន្សំ​ពិន្ទុ UEFA Champions League ​កាល​ពី​យប់មិញ​នេះ។

Neymar ​នៅ​តែ​ដួល​ច្រើន​ដដែល​ក្នុង​ការ​ប្រកួត​សំខាន់​នេះ ​រហូត​ដល់​កីឡាករ​ខាង​ក្រុម Liverpool ​ខឹង​ខ្លាំង​មែនទែន ចំពោះ​ការ​ធ្វើ​ពុត​ជា​ដួល​នេះ។ ខណៈ​ដែល​អ្នក​វិភាគ​វិញ ក៏​មើល​ឃើញ​ថា​កីឡាករ​ប្រេស៊ីល​នេះ ​មាន​ល្បិច​ដួល​នេះ​ដែរ ​ហើយ​វា​មិន​មែន​ជា​រឿង​ដែល​ត្រូវ​ធ្វើ​ច្រើន​យ៉ាង​នេះ​ទេ ​ក្នុង​ការ​ប្រកួត​សំខាន់​ៗ​អិចឹង។

អ្នក​វិភាគ​នៅ Dailymail ​បាន​បញ្ជាក់​ថា​ប្រសិន​បើ Neymar ​នៅ​តែ​បន្ដ​ការ​ធ្វើ​ពុត​ជា​ដួល​នេះ​ទៀត ​នោះ​ឱកាស​ក្លាយ​ជា​កីឡាករ​កំពូល​លើ​លោក​របស់​គេ ​នឹង​មិន​អាច​កើត​មាន​ឡើង​បាន​ឡើយ។ សមត្ថភាព​មាន​ហើយ ប៉ុន្តែ​បើ​អត្តចរិត​នៅ​តែ​មិន​កែ​ទៀត ​រូបគេ​គ្មាន​ថ្ងៃ​អាច​ឈាន​ដល់​ចំណុច​កំពូល​ដូច Ronaldo ​និង Messi ​ឡើយ។ កីឡាករ​ម្នាក់​ដែល​ពេញលេញ​គឺ​ជា​កីឡាករ​មាន​ទាំង​ទេពកោសល្យ ​វិន័យ ​និង​លេង​អស់​ពី​សមត្ថភាព​ មិន​មាន​ល្បិច​កេញ​ចំណេញ​ពី​លើ​ដៃ​គូ​ឡើយ៕ប្រភពDailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT