Gerard Pique ថាអ្នកចាត់ការ Premier League ម្នាក់នេះសាកសមជាអ្នកជំនួស Xavi Hernandez នៅ Barcelona បំផុត

Xavi បានប្រកាសថាគាត់នឹងចាកចេញពី Barcelona ក្រោយចប់រដូវកាលនេះ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងនៅក្នុងឆ្នាំ ២០២៣/២៤ ជាមួយនឹងទម្រង់លេងមិនទៀងទាត់ ក៏ដូចជាលទ្ធផលមិនសូវល្អនៅ La Liga។ ដូចដែលបានរំពឹងទុក ចាប់តាំងពីព័ត៌មាននោះត្រូវបានប្រកាសជាសាធារណៈ ការចាប់អារម្មណ៍បានងាកទៅមើលថាតើអ្នកណានឹងមកដឹកនាំក្លឹបបន្តសម្រាប់រដូវកាល ២០២៤/២៥។Hansi Flick និង Roberto De Zerbi ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចូលកាន់តំណែងនៅ Barcelona ខណៈដែលអតីតអ្នកចាត់ការជម្រើសជាតិអាល្លឺម៉ង់ និងអាល្លឺម៉ង់ ត្រូវបានគេមើលឃើញថាជាបេក្ខភាពនាំមុខគេក្នុងតំណែងនេះ។

ទោះបីជាយ៉ាងណាក៏ដោយអតីតខ្សែការពាររបស់ Barcelona លោក Pique ជឿជាក់ថាគ្រូបង្វឹកក្រុម Arsenal បច្ចុប្បន្នគឺលោក Mikel Arteta នឹងក្លាយជាអ្នកជំនួសតំណែងដ៏ល្អបំផុតដែលក្លឹបអាចធ្វើបាន។ Pique បាននិយាយថា៖

“ដើម្បីគ្រប់គ្រង Barcelona អ្នកត្រូវធ្វើជាគ្រូបង្វឹកប្រាកដនិយមម្នាក់ និងយល់ពីរបៀបដែល Barcelona លេង។ ដូច្នេះជម្រើសក្នុងការរកអ្នកជំនួសគឺតិចខ្លាំងណាស់។អ្នកដែលប្រាកដនិយមគឺ Pep Guardiola ពីព្រោះគាត់ធ្លាប់មានអតីតកាលនៅទីនេះ ហើយគាត់គឺជាគ្រូបង្វឹកដ៏ល្អបំផុតនាពេលបច្ចុប្បន្ន ហើយ Mikel Arteta គាត់នឹងក្លាយជាគ្រូបង្វឹកល្អម្នាក់ផងដែរ។ គាត់យល់ពី Barcelona និងធ្លាប់លេងឱ្យ Barcelona កាលពីអតីតកាល។”

Arteta បានបដិសេធរាល់ការរំពឹងទុកដែលថាគាត់ត្រៀមខ្លួនចាកចេញពី Arsenal ដើម្បីចូលរួមជាមួយក្លឹប Barcelona ហើយក្លឹបនៅទីក្រុងឡុងដ៍បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូនគាត់នូវកិច្ចសន្យាថ្មី។អ្នកចាត់ការរូបនេះបានធ្វើការងារដ៏អស្ចារ្យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយធ្វើឱ្យ Arsenal ក្លាយជាគូប្រជែងដណ្តើមពានរង្វាន់ពិតប្រាកដ និងបានឃើញពួកគេមកដល់វគ្គ ៨ ក្រុមចុងក្រោយពាន UEFA Champuons Leagu ជាលើកដំបូងក្នុងរយៈពេល ១៤ ឆ្នាំក្នុងរដូវកាលនេះ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT