ក្រុម Liverpool បានបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ PSG ក្នុងលទ្ធផល ២-១ ក្នុងការប្រកួតសន្សំពិន្ទុ UEFA Champions League ។
បរាជ័យជ័យនេះដែរ បានធ្វើឱ្យក្រុមហង្សក្រហម ធ្វើការធ្ងន់មិនខានសម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេតទល់ជាមួយក្រុម Napoli ក្នុងការប្រកួតបញ្ចប់ពូល C ។ ប្រសិនបើ Liverpool ឈ្នះ១-០ ឬចំណេញគ្រាប់ចាប់ពី២ឡើងទៅ នោះឱកាសឡើងវគ្គបន្ដប្រាកដជាមានមិនខាន ប៉ុន្តែបើឈ្នះត្រឹម ២-១ ឬចាញ់នោះលទ្ធផលប្រាកដជាធ្លាក់ត្រឹមវគ្គនេះហើយ។
លោក បានយល់ឃើញថា៖ “លេងក្នុងដីទល់ក្រុមដូចជា PSG នេះ គឺពិតជាកំពូលពិបាកហើយ ព្រោះកីឡាករលេងមិនអស់១០០%ឡើយ។ ពួកគេទទួលសម្ពាធច្រើនពីសំណាក់អ្នកគាំទ្រ ការប្រកួតដូចប្រកួតក្បាច់គុនអីចឹង មានការរំខាន៥សែនដងនៅតង់ទី២ ហើយពួកគេក៏លេងកាច់ដែរ។ យើងដឹងហើយថានៅអង់គ្លេស យើងជាក្រុមលេងស្លូតជាងគេ ប៉ុន្តែជើងទី២យើងត្រូវការអ្នក Anfield ដើម្បីយកជ័យជម្នះ”៕ប្រភពDailyMail