Ronaldo ៖ ​ខ្ញុំ​មាន​វិធី​ធ្វើ​ឱ្យ​ខ្លួន​​មាន​កម្លាំង​ដូច​អាយុ​២៣​ឆ្នាំ ​អាច​លេង​បាល់​ត​ដល់​៤១​ឆ្នាំ

Cristiano Ronaldo ​បាន​បញ្ជាក់​ថា​ខ្លួន​គេ​មាន​ក្បូន ​ធ្វើ​ឱ្យ​កម្លាំង កាយ​សម្បទា ​ដូច​អាយុ​២៣​ឆ្នាំ​អីចឹង ​បើ​ទោះ​ជា​បច្ចុប្បន្ន​មាន​អាយុ​៣៣​ឆ្នាំ​ហើយ​ក៏​ដោយ។

Ronaldo ​មិន​ទាន់​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​បាក់​កម្លាំង​បន្តិច​ឡើយ ​បើ​ទោះ​ជា​លេង​បាល់​ច្រើន​ឆ្នាំ​និង​ឈ្នះ​ពាន​រង្វាន់​រាប់​មិន​អស់​ក៏​ដោយ។ ​កីឡាករ​វ័យ​៣៣​ឆ្នាំ​ខាង​លើ​នេះ ​ចង់​លេង​បាល់​យ៉ាង​តិច​ក៏​ដល់​អាយុ​៤១​ឆ្នាំ​ដែរ ​ទើប​សម្រេច​ចិត្ត​ព្យួរ​ស្បែក​ជើង ​ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត ​ហើយ​ការ​លេង​របស់​គេ​គឺ​ចង់​បាន​ពាន​រង្វាន់​ជា​និច្ច។

“ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង មាន​កម្លាំង ​ដូច​នៅ​អាយុ​២៣​ឆ្នាំ។ ទាំង​នេះ​មក​ពី​ខ្ញុំ​មាន​វិធី ធ្វើ​ឱ្យ​រាងកាយ​ម៉ាំមួន។ ដូច្នេះ​ហើយ ​ខ្ញុំ​មាន​ពេល​យ៉ាង​តិច​ក៏​១០​ឆ្នាំ​ទៀត​ដែរ​ជាមួយ​បាល់ទាត់។ យើង​នឹង​លេង​ផ្ដាច់ព្រ័ត្រ​នៅ​ថ្ងៃ​សៅ ​ហើយ​អ្នក​គាំទ្រ​ទាំង​អស់​នឹង​លើក​ទឹក​ចិត្ត​យើង ដើម្បី​សម្រេច​គោលដៅ”។ សម្ដី Ronaldo ។

អតីត​កីឡាករ Man Utd ​ខាង​លើ​នេះ​ជា​តួ​អង្គ​សំខាន់​មិន​អាច​ខ្វះ​បាន​របស់ Real Madrid ​។ នា​រដូវ​កាល​នេះ ​រូបគេ​រក​បាន​១៥​គ្រាប់ ​ក្នុង​១២​ប្រកួត​នៅ UCL ​ឈរ​ជា Top Scorer ​ក្នុង​ពាន​រង្វាន់​នេះ៕ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT