តើមានអ្វីកើតឡើងចំពោះខ្សែជីវិតដែលមានរឿងរ៉ាវមិនចេះចប់របស់ Paul Pogba?

ក្នុងរយៈពេលមួយទសវត្សរ៍ជាបន្តបន្ទាប់ មានរឿងអាក្រក់ជាច្រើនបានកើតឡើងចំពោះ Paul Pogba ដែលមិនអាចប្រកែកបាន។ ម្ចាស់ជើងឯក World Cup ២០១៨ ត្រូវបានអ្នកគាំទ្រ អ្នកវិភាគ និងគ្រូបង្ចឹកមួយចំនួន ហែកហួរជាបន្តបន្ទាប់ កំឡុងពេល ៦ឆ្នាំនៅ Manchester United។ ការវិលត្រឡប់ទៅកាន់ Juventus នៅរដូវក្តៅឆ្នាំ ២០២២ ត្រូវបានញាំញីដោយរបួស មុនពេលជាប់បម្រាមហាមលេងបាល់ទាត់ដោយសារសារធាតុញៀ.នរយៈពេល ៤ឆ្នាំបានបញ្ចប់អាជីពលេងរបស់គាត់នៅត្រឹមអាយុ ៣០ឆ្នាំ។ ខាងក្រោមជាអ្វីដែល Paul Pogba ជួបប្រទះក្នុងអាជីពបាល់ទាត់របស់ខ្លួន។ 

១. ការរំពឹងទុកដែលមិនអាចសម្រេចបាន

ការរំពឹងទុកដែលមិនអាចសម្រេចបានត្រូវបានធ្លាក់ទៅលើ Pogba ចាប់តាំងពីគាត់បានត្រលប់ទៅ Man Utd វិញក្នុងឆ្នាំ ២០១៦ បន្ទាប់ពីឈ្នះពានរង្វាន់ចំនួន៤ នៅ Juventus។Pogba រងសម្ពាធពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែតម្លៃខ្លួនដ៏ថ្លៃកប់ពពក ៨៩លានផោនរបស់គាត់ ដែលច្រើនជាងបីដងខ្សែនៃបម្រើកណ្តាលថ្លៃបំផុតពីមុនរបស់ក្លឹប។

២. ទំនាក់ទំនងមិនល្អជាមួយគ្រូបង្វឹក Jose Mourinho

គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ Jose Mourinho នៅ United ត្រឹមតែ ២ឆ្នាំកន្លះប៉ុណ្ណោះ ដោយបានធ្លាក់ចូលទៅក្នុងស្រមោលអន្តកាល បន្ទាប់ពីទំនាក់ទំនងរបស់គាត់ជាមួយ Pogba ធ្លាក់ចូលទៅក្នុងបញ្ហាល្អក់កករ។ ប៉ុន្មានសប្តាហ៍មុនពេល Mourinho ត្រូវបានបញ្ចប់ពីតំណែងក្នុងខែធ្នូ ឆ្នាំ២០១៨ គាត់ត្រូវបានគេលឺថាហៅខ្សែបម្រើ Pogba គាត់ថាមេ.រោគ។

៣. របួសមិនចេះចប់

ក្នុងរយៈពេល ៥រដូវកាលចន្លោះឆ្នាំ ២០១៤ ដល់ ២០១៩ កីឡាករ Pogba បានអវត្តមានសរុប ១៦៦ថ្ងៃដោយសាររបួស។ ក្នុងអំឡុងយុទ្ធនាការឆ្នាំ ២០១៩/២០ គាត់ត្រូវបានអវត្តមានដោយបញ្ហាកជើងជាប់រហូត ២៧៧ថ្ងៃ។

គាត់បានត្រឡប់ទៅ Juventus វិញ និងមិនបានលេងនោះទេ ដោយសារតែរបួសដដែលនោះ។

៤. សង្គ្រាមស៊ីវិលក្នុងគ្រួសារ

វាត្រូវបានគេរាយការណ៍ថា Pogba ត្រូវបានឃុំឃាំងដោយក្រុមខ្នាន់កាំ.ភ្លើង ហើយត្រូវបានចាប់ជ.ម្រិតក្នុងខែមីនា ឆ្នាំ២០២២ ពោលគឺ ៤ខែមុនពេលគាត់ចាកចេញពី United ទៅ Juventus វិញ។ ក្រុមខ្នាន់កាំ.ភ្លើង ប្រដាប់.អាវុធបានឃុំខ្លួនកីឡាករអន្តរជាតិបារាំងនៅក្នុងផ្ទះល្វែងមួយនៅខាងក្រៅទីក្រុងប៉ារីស ហើយបានទាមទារប្រាក់ចំនួន ១៣លានអឺរ៉ូ។បីថ្ងៃបន្ទាប់ពីគាត់បានចុះហត្ថលេខាជាមួយ Juventus បុគ្គលពីរនាក់ដែលជាមិត្តចាស់របស់ Pogba បានមកដល់កន្លែងហ្វឹកហាត់របស់ក្លឹបដើម្បីមកទារប្រាក់។ Pogba បានប្តឹងទៅប៉ូលីសក្នុងខែកក្កដា។

ក្នុងខែដដែលនោះ Mathias Pogba បានចេញវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលអះអាងថា ប្អូនប្រុសរបស់គាត់បានជួលគ្រូមន្ត.អាគមនៅអាហ្វ្រិកខាងលិច ដើម្បីដាក់បណ្តា.សាលើ Kylian Mbappe ក្នុងតម្លៃ ១០០អឺរ៉ូក្នុងមួយម៉ោង មុនការប្រកួតរវាង Manchester United ជាមួយ Paris Saint-Germain ក្នុងឆ្នាំ ២០១៩។ Paul បានសារភាពថាបានស្វែងរកដំបូន្មានពីគ្រូមន្ត.អាគមមែន ប៉ុន្តែគ្រាន់តែជួយទៅលើបញ្ហារបួសផ្ទាល់ខ្លួនរបស់គាត់ប៉ុណ្ណោះ។

៥. ជាប់បម្រាមលេងបាល់ទាត់ដោយសារសារធាតុ.ញៀន

កីឡាករវ័យ ៣០ឆ្នាំ Pogba ដំបូងត្រូវបានព្យួរបណ្តោះអាសន្ននៅពេលដែលធ្វើតេស្តឃើញសារធាតុហាមឃាត់។ គំរូទីពីរត្រូវបានរកឃើញមានសារធាតុហាមឃាត់នេះដដែល ដែលជំរុញឱ្យទីភ្នាក់ងារប្រឆាំងគ្រឿង.ញៀនអ៊ីតាលីសម្រេចដាក់ទណ្ឌកម្មអតិបរមានៃការហាមឃាត់រយៈពេល ៤ឆ្នាំ។

Pogba នឹងប្តឹងឧទ្ធរណ៍ចំពោះការហាមប្រាមរបស់គាត់ ដែលនឹងមានរយៈពេលត្រឹមតែ ២ឆ្នាំ ប្រសិនបើគាត់អាចបង្ហាញថាសារធាតុហាម.ឃាត់ត្រូវបានគេយកដោយចៃដន្យ។

តើអ្នកយល់យ៉ាងណាចំពោះខ្សែជីវិតដែលមានរឿងរ៉ាវមិនចេះចប់របស់ Paul Pogba?

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT