អ្នកណាថា Messi និយាយអង់គ្លេសមិនបាន? មិត្តរួមក្រុម Inter Miami បង្ហាញពីអ្វីដែល Messi និយាយទៅគាត់ជាភាសាអង់គ្លេស

ខ្សែបម្រើ Julian Gressel របស់ក្លឹប Inter Miami បានអះអាងថា ប្រធានក្រុម Lionel Messi និយាយភាសាអង់គ្លេសបានយ៉ាងល្អ ប្រឆាំងនឹងការយល់ឃើញទូទៅដែលថា Messi មិនអាចនិយាយវាបាន។ តារាឆ្នើមសញ្ជាតិអាហ្សង់ទីនរូបនេះមិនទាន់បានផ្តល់បទសម្ភាសន៍ជាភាសាអង់គ្លេសនៅឡើយទេចាប់តាំងពីការមកដល់របស់គាត់នៅក្លឹប MLS កាលពីរដូវក្តៅមុន ដែលបង្កឱ្យមានការពិភាក្សាអំពីបញ្ហាភាសាគ្រូបង្វឹកក្លឹប Inter Miami លោក Gerardo Martino បានតែងតាំង Messi ជាប្រធានក្រុមនៅពេលគាត់មកដល់ ប៉ុន្តែការរាយការណ៍ថាគាត់មិនអាចនិយាយជាភាសាអង់គ្លេសបានគឺជាបញ្ហា។ ខ្សែការពារ DeAndre Yedlin ត្រូវបានគេមើលឃើញថាភាគច្រើនថ្លែងសុន្ទរកថាមុនការប្រកួតដល់ក្រុម។

Julian Gressel បានចូលរួមជាមួយក្រុមនៅមុនរដូវកាល ២០២៤ ហើយថ្មីៗនេះបានអះអាងថាខ្សែប្រយុទ្ធអាហ្សង់ទីនអាចនិយាយភាសាអង់គ្លេសបាន។ Julian បានលើកឡើងថា៖

“ខ្ញុំគិតថាវាជាការប្រកួតដំបូងជាមួយ Al Hilal ហើយ Messi បានដើរមករកខ្ញុំ ហើយនិយាយអ្វីមួយជាភាសាអង់គ្លេស។ នោះ​ជា​លើក​ដំបូង​ដែល​គាត់​និយាយ​ជា​ភាសា​អង់គ្លេសបែបនេះ។

គាត់និយាយជាភាសាអងគ្លេសថា ‘ឥឡូវនេះ យើងត្រូវផ្លាស់ប្តូរ។ អ្នកនៅដដែល ហើយ Jordi រត់វិញ។ Jordi រត់ចូលទៅខាងក្រោយឲ្យកាន់តែច្រើន។’ ខ្ញុំស្តាប់បាន ភាសាអង់គ្លេសរបស់គាត់មិនល្អណាស់ណាទេ ប៉ុន្តែខ្ញុំអាចស្តាប់បាន ខ្ញុំស្តាប់យល់អ្វីដែលគាត់និយាយ”៕

ប្រភព៖ បរទេស

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT