​គ្មាន​ការ​ចរចា​ជាក់​ស្តែង​​បានកើត​ឡើង​រវាង Hansi Flick ជាមួយ Barcelona នោះទេ

ការរំពឹងទុកអំពីអ្នកចាត់ការបន្ទាប់របស់ Barcelona ទំនងជានឹងកើតឡើងនៅប៉ុន្មានខែខាងមុខនេះ ដេីម្បីជំនួសតំណែង Xavi Hernandez ក្រោយចប់រដូវកាលនេះ។ អ្នកចាត់ការជាច្រើនត្រូវបានភ្ជាប់ជាមួយនឹងមុខតំណែងនេះ ដែលមួយក្នុងចំណោមនោះគឺ Hansi Flick។

របាយការណ៍ថ្មីៗពី Sky Sports Germany បានអះអាងថា Flick បានធ្វើការពិភាក្សាជាក់ស្តែងរួចហើយជាមួយ Barcelona ជុំវិញការចូលកាន់តំណែងជាគ្រូបង្វឹកចាប់ពីរដូវក្តៅនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ចាប់តាំងពីពេលនោះមក ប្រភពជិតស្និទ្ធនឹង Flick បានបញ្ជាក់ទៅកាន់ MD ថាគ្មានការពិភាក្សាបែបនេះបានកើតឡើងរវាងគាត់ និង Barcelona នោះទេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT