Ancelotti: “គ្មានពាក្យអ្វីត្រូវនិយាយទេ រឿងដែលមិនធ្លាប់មានពីមុន បានកើតឡើង”

ការប្រកួតរវាង Real Madrid ជាមួយនឹង Valencia ដែលបញ្ចប់ទៅដោយលទ្ធផល 2-2 បានបន្សល់ទុកនូវភាពចម្រូងចម្រាសចំពោះគ្រាប់បាល់នៅនាទី 90+ របស់ Bellingham។បាល់កំពុងលេីកចូលមុខទី អាជ្ញាកណ្តាលបានផ្លុំកញ្ចែរបញ្ចប់ការប្រកួត ខណៈ Bellingham បានលោតតែតបាល់បញ្ចូលទី ដែលត្រូវបានចាត់ទុកជាបាល់ចូលទីក្រោយចប់ការប្រកួត។ ភ្លាមៗ Bellingham ទទួលបានកាតក្រហមចំពោះការតវ៉ា។ Ancelotti និយាយក្រោយចប់ការប្រកួតថា៖

“អ្វីដែលត្រូវនិយាយ… មិនមានអ្វីត្រូវនិយាយច្រើនទេ។ អ្វីមួយដែលមិនធ្លាប់មានពីមុនមកបានកើតឡើង។យើង​មិន​សប្បាយ​ចិត្ត​នឹង​កាត​ក្រហម​របស់ Jude ទេ។ គាត់​គ្រាន់តែ​ប្រាប់​អាជ្ញាកណ្តាល​ថា វា​ជា​ f*cking goal។ គាត់មិនបានប្រមាថ Gil Manzano នោះទេ។

កីឡាករពិតជាខឹង។ យើងទាំងអស់គ្នាត្រូវស្ងប់ស្ងាត់។ យើងមានការប្រកួតដ៏សំខាន់មួយនៅថ្ងៃពុធ”៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT